Cctime 6monthsfree desktop
Cc times  web banner kh (2)

ទាហានអាម៉េរិកបំផ្ទុះឡាន«Tesla Cybertruck»ក្បែរសណ្ឋាគារលោកដូណាល់ត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ទាហានអាម៉េរិកម្នាក់បានធ្វើការបំផ្ទុះឡានអគ្គិសនី Tesla Cybertruck នៅក្បែរសណ្ឋាគារលោកប្រធានាធិបតីជាប់ឆ្នោតថ្មីដូណាល់ត្រាំភ្លាមៗក្រោយពីបានបំផ្ទុះឡានរួចរូបគេក៏បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅទីតាំងដែលឡានកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅក្រុង Las Vegas ដោយមានអ្នកស្លាប់ជាជនល្មើសម្នាក់ និងមិនមានអ្នករងរបួសឡើយ។

តាមប៉ូលីសម្ងាត់អាម៉េរិកបានអះអាងថាបច្ចុប្បន្ននេះគេបានកំណត់អត្តសញ្ញាណជនល្មើសដែលបានធ្វើការបំផ្ទុះឡាន Cybertruck នៅខាងក្រៅសណ្ឋាគារ Trump International ក្នុងទីក្រុង Las Vegas ដោយជនល្មើសទាហានអាម៉េរិកមកពីរដ្ឋ Colorado ប៉ូលីស FBI កំពុងបន្តស៊ើបអង្កេតថានេះជាអំពើអំពើភេរវកម្មរឺក៏ជាអត្តឃាត។

ជនល្មើសមានឈ្មោះថា Matthew Livelsberger ដែលជាទាហានអាម៉េរិកមកពីរដ្ឋ Colorado ដោយរូបគេបានធ្វើសកម្មភាពម្នាក់ឯងបើកឡានចតក្បែរសណ្ឋាគារលោកត្រាំមួយសន្ទុះក្រោយមកក៏បានបំផ្ទុះឡាន ហើយបានសម្លាប់ខ្លួនតាមក្រោយ។ ក្រោយពីឆាបឆេះសល់តែគ្រោងឆ្អឹងឡានប៉ូលីសបានឆែករកឃើញ អត្តសញ្ញាណយោធា លិខិតឆ្លងដែន ទូរស័ព្ទ iPhone របស់ជនល្មើស។ មន្រ្តីជំនាញអាម៉េរិកកំពុងតែបន្តស៊ើបអង្កេតបន្ថែមក្នុងការបំផ្ទុះឡានមួយនេះ។

គួរបញ្ជាក់ថាហេតុការណ៍បំផ្ទុះឡាននេះកើតឡើងចំថ្ងៃដែលសហរដ្ឋអាម៉េរិកមានករណីមួយទៀតគឺឃាតករបានបើកឡានបុករះសម្លាប់មនុស្សប្រមាណ១៥នាក់ និងបណ្តាលឲ្យមានរបួស ៧ នាក់នៅក្នុងរដ្ឋឡាសវេហ្គាសដូចគ្នា ដោយឃាតករដែលបុករះនោះត្រូវបានជាប់សង្ស័យពាក់ព័ន្ធជាមួយនឹងក្រុម ISIS៕  

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង