Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តប៉ៃលិនរៀបចំ«រថយន្តក្រុង០២គ្រឿង»ដើម្បីដឹកជញ្ជូនសិស្សតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រីបណ្ឌិត បាន ស្រីមុំ បានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្តប៉ៃលិនចំនួន ២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្ស ដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រ តាមបណ្តាសាលារៀននានាក្នុងខេត្តដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

រថយន្តក្រុង ចំនួន២គ្រឿង ដឹកជញ្ជូនសិស្សានុសិស្សទាំងទៅ ទាំងមកចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះតទៅដោយឥតគិតថ្លៃ ដែលពេលព្រឹក ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍(ទទួលយកទៅសាលារៀន)ទីកន្លែងទទួលនៅច្រកទ្វាអន្តរជាតិព្រំ ពេលវេលាចេញដំណើរ ៖ ៦.០០នាទីព្រឹក និងពេលរសៀល ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកពីសាលារៀនមកវិញ) ទីកន្លែងទទួល ៖ ក្នុងបរិវេណសាលាអនុវិទ្យាល័យផ្សារព្រំ ពេលវេលាចេញដំណើរ ៖ ៥.០០នាទីល្ងាច។

គួរបញ្ជាក់ថា នាពេលកន្លងមក លោកស្រីអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ និងផ្តល់រថយន្តក្រុងជាច្រើនគ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ ដោយថ្ងៃសុក្រ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណតរថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃអាទិត្យ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណតរថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង