Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមស៊ើបអង្កេតកូរ៉េខាងត្បូង ឆ្មក់ចូលចាប់ខ្លួនប្រធានាធិបតីក្នុងលំនៅដ្ឋាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី ៣ ខែ មករានេះបានធ្វើការឆ្មក់ចូលក្នុងការស្វែងរកចាប់ខ្លួនមេដឹកនាំកាន់អំណាចលោក លោក Yoon Suk Yeol ដល់លំនៅដ្ឋានរបស់លោកស្នាក់នៅផ្ទាល់។ ក្នុងការឆ្មក់ចូលចាប់ខ្លួននេះមានប៉ូលីសស៊ើបអង្កេតប្រមាណ២០នាក់បានចូលក្នុងទីតាំងដែលលោកស្នាក់នៅ ក៏ប៉ុន្តែត្រូវបានកងកម្លាំងការពារប្រធានាធិបតី Yoon Suk Yeol ធ្វើការហាមឃាត់មិនឲ្យចូលទៅខាងក្នុងបានឡើយ។

យោងតាមសេចក្តីរាយការណ៍របស់កាសែតកូរ៉េ Yonhap បានឲ្យដឹងថាក្រុមមន្រ្តីអ្នកស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានបង្ហាញដីកាដើម្បីចាប់ខ្លួនលោក Yoon និងឆែកឆេរលំនៅដ្ឋាន ប៉ុន្តែប្រធានឆ្មាំការពារសុវត្ថិភាពលោកប្រធានាធិបតីបដិសេធដីការនិងមិនអនុញ្ញាតឲ្យចូលឡើយក្នុងហេតុផលសុវត្ថិភាពប្រធានាធិបតី ក្រុមប៉ូលីស និងតុលាការប្រឈមមុខដាក់គ្នាជាមួយនឹងអ្នកការពារប្រធានាធិបតីផ្ទាល់ក្នុងគេហដ្ឋានប្រធានាធិបតី។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង