ចិន៖ ប្រទេសចិនបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យា AIក្នុងការអភិវឌ្ឍន៍មនុស្សយន្តដែលអាចធ្វើឱ្យម៉ាស៊ីនមនុស្សយន្តដំណើរការបានលឿន និងមានសមត្ថភាពអនុវត្តការងារជាច្រើនជំនួសមនុស្ស មនុស្សយន្តAIដែលប្រើបញ្ញាសិប្បនិម្មិត ឲ្យសម្រេចបានជោគជ័យ។ ការផលិតមនុស្សយន្តដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនបានសិក្សាអំពីគោលបំណងទូទៅនៃមានសមត្ថភាព AIយ៉ាងជាក់លាក់ ដើម្បីជួយជំរុញឲ្យអតិថិជនងាយស្រួលក្នុងគ្រប់គ្រងលើវិស័យផ្សេងៗដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ ការផលិត និងកិច្ចការអាជីវកម្មអាចអនុវត្តការអភិវឌ្ឍន៍ស្របតាមតម្រូវការ។
លោក Zhang Shaozheng អ្នកគ្រប់គ្រងនាយកដ្ឋានផលិតកម្មនៃរោងចក្រផលិតមនុស្សយន្ត នៅសៀងហៃ បាននិយាយថា ការផលិតមនុស្សយន្តទាំងអស់ គឺត្រូវចំណាយពេលជាងប្រាំបួនខែ ដើម្បីឈានទៅមុខពីការបង្កើតខ្សែសង្វាក់ផលិតកម្មទៅជាផលិតកម្មទ្រង់ទ្រាយធំ។ មនុស្សយន្តទាំងអស់ គឺត្រូវបានគេប៉ាន់ប្រមាណថាមានសមត្ថភាពផលិតជិត ១,០០០ គ្រឿងនៅឆ្នាំ២០២៤ ហើយមានការបញ្ជាទិញជាច្រើន ដូច្នេះ ខ្សែសង្វាក់ផលិតកម្មរបស់គេបច្ចុប្បន្ននេះ គឺស្ទើរតែដំណើរការពេញសមត្ថភាព នៅឆ្នាំក្រោយ ២០២៥ ដោយរំពឹងថានឹងឈានដល់សមត្ថភាពផលិត រាប់ពាន់គ្រឿង ក្នុងឆ្នាំ២០២៥។
អ្នកជំនាញ់វិស្វករធ្វើតេស្តនៃរោងចក្រផលិតមនុស្សយន្តមនុស្សយន្ត និយាយថា បន្ទប់តេស្តសាកល្បងនិងត្រូវពិនិត្យមើលការគាំទ្រ សម្រាប់អវយវៈរបស់មនុស្សយន្តទាំង គឺជាការចាំបាច់បំផុត។ ប្រសិនបើមានបញ្ហាជាមួយនឹងជើង មនុស្សយន្តអាចនឹងទន់ខ្សោយ ឬដួលនៅពេលដើរ។ ទន្ទឹមនឹងនេះ មនុស្សយន្តនេះក៏មានសមត្ថភាពអាចដឹងពីចលនាដែលមានលក្ខណៈចម្រុះទៅតាមស្ថានភាពរបស់មនុស្សផងដែរ។
លោក Wang Hao អ្នកឯកទេសខាងមនុស្សយន្ត បានឱ្យដឹងថា ឧស្សាហកម្មមនុស្សយន្តសកលលោកកំពុងរីកចម្រើននៅឆ្នាំ ២០២៤ ហើយមជ្ឈមណ្ឌលច្នៃប្រឌិតជាច្រើនសម្រាប់មនុស្សយន្តមនុស្សយន្តត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិន ដោយផលិតផលមួយចំនួនបានឈានចូលដំណាក់កាលដំបូងនៃការធ្វើពាណិជ្ជកម្ម៕