Cctimesw1140xh150cm copy

ចិនបង្ហាញរថភ្លើងធ្វើដំណើរបាន«៤៥០គីឡូម៉ែត្រ»ក្នុងមួយម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានបង្ហាញគំរូរថភ្លើងជំនាន់ក្រោយរបស់ខ្លួនជាមួយនឹងល្បឿនសាកល្បងធ្វើដំណើរបានដល់ទៅ ៤៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវ៉ាដាច់រថភ្លើងល្បឿនលឿនរបស់ចិនបច្ចុប្បន្ន ដែលជារថភ្លើងលឿនបំផុតនៅលើពិភពលោក។ ក្រុមហ៊ុន China State Railway Group បានឲ្យដឹងថារថភ្លើងល្បឿនលឿនដែលមានឈ្មោះថា CR450 ដែលមានល្បឿនអតិបរមា ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងអាចបើកដល់ ៤៥០គីឡូម៉ែត្រកំពុងតែក្លាយជារថភ្លើងដែលមានល្បឿនលឿនបំផុតមួយរបស់ប្រទេសចិន ដែលនឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាជនចិននៅទូទាំងប្រទេស។

យោងតាម China State Railway Group បានគូសបញ្ជាក់ថាការបង្ហាញខ្លួនជាផ្លូវការនៃរថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោកថ្មីនេះ គឺជារបកគំហើញដ៏សំខាន់មួយនៅក្នុងគម្រោងរថភ្លើង CR450 ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៨ ហើយប្រទេសចិននឹងបន្តពង្រីកបន្ថែមទៀតនូវមហិច្ឆតាផ្លូវរថភ្លើងល្បឿនលឿនជាសកលរបស់ប្រទេសចិន។

មុនការលេចវត្តមានរថភ្លើងថ្មីនេះប្រទេសចិនមានរថភ្លើងល្បឿនលឿនពាណិជ្ជកម្មមួយចំនួនរួចទៅហើយ ដែលរថភ្លើងចាស់នោះមានឈ្មោះថា Shanghai maglev ដែលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Pudong ទីក្រុងសៀងហៃ ដំណើរការក្នុងល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថភ្លើងល្បឿនលឿនផ្សេងទៀតរបស់ចិនដែលតភ្ជាប់ទីក្រុងធំៗមានដូចជារថភ្លើង CR Fuxing និងរថភ្លើង CR Harmony ឈានដល់ល្បឿនប្រតិបត្តិការកំពូល ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានបន្តផែនការក្នុងការកសាងបណ្តាញផ្លូវដែក Pan-Asia ដែលនឹងតភ្ជាប់ទីក្រុងគុនមីងទៅកាន់ប្រទេសសិង្ហបុរី ដោយរត់កាត់ប្រទេសឡាវ ថៃ និងម៉ាឡេស៊ី ដោយមានបណ្តាញផ្លូវដែកនៅវៀតណាម និងកម្ពុជា។ ចិនគ្រោងនឹងពង្រីកបណ្តាញផ្លូវដែករបស់ខ្លួនដល់ ២០០,០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង