Cctimesw1140xh150cm copy

ចិនជោគជ័យសាងសង់«ផ្លូវទម្លុះភ្នំ»ប្រវែង២២គីឡូម៉ែត្រវែងជាគេក្នុងពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានសម្រេចជោគជ័យសារជាថ្មីក្នុងការសាងសង់ផ្លូវរូងក្រោមដី Tianshan Shengli ដែលជាផ្លូវរូងក្រោមដីទម្លុះភ្នំដែលវែងជាងគេបំផុតលើពិភពលោក ដោយការសាងសង់នេះបានបញ្ចប់ការដំណើរការផ្លូវរូងក្រោមដីកាលពីព្រឹកថ្ងៃចន្ទ ផ្លូវរូងក្រោមដីនេះនិងត្រួសត្រាយផ្លូវសម្រាប់ការបើកផ្លូវកាត់ថ្មីមួយដែលតភ្ជាប់ភាគខាងត្បូង និងភាគខាងជើងនៃតំបន់ស្វយ័ត ស៊ីនជាំងរបស់ប្រទេសចិន

ផ្លូវរូងក្រោមដីប្រវែង ២២.១៣ គីឡូម៉ែត្រ "Shengli" ដែលមានន័យថា "ជ័យជំនះ" ជាភាសាចិននឹងកាត់បន្ថយពេលវេលាជាច្រើនដោយមិនចាំបាច់ធ្វើដំណើរវាងភ្នំ Tianshan ឡើយដោយអ្នកដំណើរអាចបើកចូលក្នុងរូងភ្នំនេះបានដោយចំណាយពេលចេញពីរូបត្រឹមតែ ២០នាទីតែប៉ុណ្ណោះ។

គម្រោងផ្លូវទម្លុះភ្នំវែងជាគេដែលមានឈ្មោះថា Urumqi-Yuli ដែលរត់ពីរដ្ឋធានីក្នុងតំបន់នៃ Urumqi នៅភាគខាងជើង Xinjiang ទៅកាន់ តំបន់ Yuli នៅភាគខាងត្បូង Xinjiang និងជួយសម្រួលការធ្វើការដំណើររបស់ពលរដ្ឋចិនឲ្យសល់តែពេលតិច និងមានសុវត្ថិភាពខ្ពស់ ។ ផ្លូវល្បឿនលឿននេះត្រូវបានគេរំពឹងថានឹងបញ្ចប់ទាំងស្រុង និងបើកឱ្យធ្វើចរាចរណ៍នៅឆ្នាំ ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង