Cctimesw1140xh150cm copy

កម្ពុជានឹង«មិនក្តៅខ្លាំង និងអាចមានភ្លៀងច្រើន» នៅកំឡុងខែមករា-ឧសភា ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជានឹងរងបាតុភូតឡានីណាដែលនឹងថយចុះពី ៦០%មក ៤០% ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០% ទៅ ៨០% ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ តាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័រ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យរដូវវស្សាមានភាពយូរជាងឆ្នាំ២០២៤ ហើយនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ។

រដូវប្រាំង៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងមធ្យមអតិបរមា ៣០°C។ បរិមាណទឹកភ្លៀងមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែ មានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ដោយ ឡែកនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

ដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ឬសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយពីប្រភពទឹក ហើយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង