
ភ្នំពេញ៖ កុមារមកពីខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ បច្ចុប្បន្នបានជាសះស្បើយក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៣០ថ្ងៃ។
នាពេលថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះ កុមារមកពីខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ កុមារកើតជំងឺ អុតស្វាយមានដំបៅពេញខ្លួន ជាសះស្បើយ បន្ទាប់ពីព្យាបាលរយៈពេល ៣០ ថ្ងៃ។
មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា កុមាររូបនេះមានសភាពធ្ញន់ធ្ងរ ដោយស្បែកមានដំបៅ និងខ្ទុះពេញខ្លួន, មេរោគក្នុងឈាម និងមានជំងឺរលាកសួតផងដែរ។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាល រយៈពេល៣០ថ្ងៃ កុមារដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ មកពីខេត្តត្បូងឃ្មុំរូបនេះ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត និង មានស្នាមញញឹមត្រលប់មកវិញ។
គួរបញ្ជាក់ថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

