អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក Jimmy Carter ស្លាប់នៅក្នុងវ័យ ១០០ឆ្នាំ ក្រោយពីលោកទទួលការព្យាបាលជំងឺថ្លើមអស់មួយរយៈធំចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុង Plains នៃរដ្ឋចចចា។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាម៉េរិក WashingTon Post។
លោក Chip Carter កូនប្រុសរបស់លោក Jimmy Carter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឪពុករបស់ខ្ញុំគឺជាវីរៈបុរស មិនត្រឹមតែចំពោះរូបលោកប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងសេចក្តីស្រឡាញ់ដែលមានចំពោះឪពុកលោក។ លោកបានចាត់ទុកការបាត់បង់ឪពុកលោកគឺជារដ្ឋបុរសម្នាក់យ៉ាងសំខាន់នៅក្នុងសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថាលោក James Earl Carter Jr. គឺជារដ្ឋបុរស របស់អាម៉េរិក ដែលបានបម្រើការជាប្រធានាធិបតីទី ៣៩ នៃសហរដ្ឋអាម៉េរិក ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១៕