កូរ៉េខាងត្បូង៖អាកាសយានិក២នាក់ ត្រូវបានជួយសង្គ្រោះ។ក្នុងចំណោមអ្នកបាត់បង់ជីវិតនោះ គឺមានជនជាតិថៃ២នាក់ ក្នុងនោះមាននិស្សិតស្រីថៃ វ័យ២២ឆ្នាំម្នាក់។
និស្សិតស្រីថៃរូបនេះ មានឈ្មោះថា ម៉ី អាយុ២២ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបាងកក ប្រទេសថៃ។នាង មានដើមកំណើតមកពី Ban Huay Nam Khun ខេត្ត Chiang Rai។តាមការចុះផ្សាយសារព័ត៌មានថៃ Khaosod English ម៉ី ជិតបញ្ចប់ការសិក្សា ហើយប្រាថ្នាចង់ក្លាយជាអ្នកបម្រើលើយន្តហោះ។
នាងបានធ្វើដំណើរទៅលេងម្តាយនាង កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលម្តាយរបស់នាងមានគ្រួសារថ្មី ហើយរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាង ១០ ឆ្នាំមកហើយ។ពេលកំពុងធ្វើដំណើរនាង និង អ្នកដំណើរផ្សេងទៀត ត្រូវជួបនូវហេតុការណ៍យន្តហោះរត់ខុសផ្លូវផ្ទុះឆេះស្លាប់មនុស្សសរុប ១៧៩ និង អាកាសយានិក ២នាក់រួចជីវិត។
បច្ចុប្បន្ន ម្តាយ ម៉ី កំពុងរង់ចាំនៅព្រលានយន្តហោះកូរ៉េខាងត្បូងដែលជាទីកន្លែងកើតហេតុ ហើយតាមគម្រោងក្រុមគ្រួសាររបស់ ម៉ី នឹងធ្វើមាតុភូមិនិវត្តន៍សាកសពរបស់និស្សិតស្រីរូបនេះ ទៅធ្វើបុណ្យតាមប្រពៃណីរបស់ប្រទេសថៃ៕