Cctimesw1140xh150cm copy

អ្នកនេសាទចិនមមាញឹកក្នុងការប្រមូលផល«ត្រីរាប់ពាន់»គីឡូក្នុងបឹងឆាងអាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នកនេសាទចិនជាច្រើនរយនាក់កំពុងតែមមាញឹកក្នុងការនេសាទត្រីធំៗនៅរដូវត្រជាក់រាប់ពាន់គីឡូក្នុងបឹងឆាងអានដែលជាបឹងដ៏ធំបំផុតមួយរបស់ប្រទេសចិន។ វីដេអូដែលថតដោយយប្រព័ន្ធផ្សពផ្សាយរដ្ឋចិន CCTV បានបង្ហាញឲ្យឃើញមានសំណាញ់យក្សដ៏ធំមួយប្រើសម្រាប់បង់ និងនេសាទត្រីធំៗជាច្រើនពាន់គីឡូក្រាមក្នុងបឹងឆាងអាន។

តាមក្រុមអ្នកនេសាទចិនបានសម្តែងការសារទរនិងសប្បាយរីករាយជាខ្លាំងដែលបាននេសាទត្រីធំៗជាច្រើនប្រភេទនៅក្នុងបឹងឆាងអាន អ្នកនេសាទចិនបានឲ្យដឹងថាសំណាញ់យក្សនេះអាចបង់ត្រីធំៗបានលើសពី ៥ម៉ឺនគីឡូក្រាមក្នុងមួយសំណាញ់ ដោយកាលពីឆ្នាំមុនកំណត់ត្រាបង់បានខ្ពស់ និងច្រើនបំផុតក្នុងមួយសំណាញ់នេះឈានដល់ទៅ ២៥ម៉ឺនគីឡូក្រាមដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។

សម្រាប់ក្រុមអ្នកនេសាទចិនត្រីនិមួយៗមានគីឡូតិចបំផុត ១៥គីឡូដែលជាប្រភេទត្រីមានរសជាតិឆ្ងាញ់ខ្លាំង និងលក់បានថ្លៃនៅក្នុងទីផ្សារ។ អ្នកនេសាទចិនអះអាងទៀតថារដូវនេសាទឆ្នាំនេះមិនត្រឹមតែបានប្រមូលផលបានច្រើននោះទេថែមទាំងបានទាក់ទាញអ្នកទេសចរណ៍ឲ្យមកកម្សាន្តមើកការនេសាទរបស់ពួកគាត់ថែមទៀតផង ដែលនេះបានបង្ហាញពីការរីកចម្រើនជាខ្លាំងរបស់បឹងឆាងអានដែលបឹងទឹកសាបបំផុតមួយរបស់ប្រទេសចិន។

គួរបញ្ជាក់ថាបឹង Chagan ដែលស្ថិតនៅក្នុងខេត្តជីលីនគឺជាបឹងទឹកសាបដ៏ធំបំផុតមួយរបស់ប្រទេសចិនមានផ្ទៃទឹកសរុប ៥០៦គីឡូម៉ែត្រ ដែលមានធនធានជលផលត្រីប្រមាណ ៦៨ ប្រភេទ។បឹង Chagan ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ហើយបានក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ និងជាកន្លែងនេសាទដ៏សំខាន់របស់ប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង