Cctimesw1140xh150cm copy

រុស្ស៊ីជាប់ពាក់ព័ន្ធក្នុងការ«បាញ់ទម្លាក់យន្តហោះ»នៅកាហ្សាក់ស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ ធ្លាក់យន្តហោះដែលដឹកអ្នកដំណើរសរុបប្រមាណ៦៧នាក់ ដែលនៅរស់រានមានជីវិត ២៩នាក់ និងស្លាប់បាត់បង់ជីវិត៣៨នាក់កំពុងតែមានជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសរុស្ស៊ីដោយការស៊ើបអង្កេតបឋមបង្ហាញថាយន្តហោះដែលដឹកអ្នកដំណើររបស់ប្រេស៊ីលមានឈ្មោះថា Embraer ដែលហោះហើរពី ស៊ែបៃហ្សង់ ទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថានដោយសារតែការបាញ់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ី Pantsir-S (Pantsir missile system) ទើបបណ្តាលឲ្យដាំក្បាលចុះមកក្រោមផ្ទុះដាច់ជាពីរកំណាត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

តាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រយន្តហោះ ដែលមានជើងហោះហើយ J2-8243 បានធ្លាក់កាលពីថ្ងៃពុធ ក្នុងប្រទេសកាហ្សាក់ស្ថានដោយសារតែការបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី Pantsir-S ដែលជាទីតាំងប្រព័ន្ធការពារដែនអាកាសរុស្ស៊ីការពារពីការវាយប្រហារពីយន្តហោះដ្រូនរបស់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ 

ជាការឆ្លើយតបអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថាវាគឺជារឿងដែលមិនអាចទៅរួចហើយនេះក៏មិនមែនជាចេតនារបស់រុស្ស៊ីក្នុងការបាញ់ទម្លាក់ឡើយ លោកបានច្រានចោលការចោទប្រកាន់នេះ។

គួរបញ្ជាក់ថាមួយថ្ងៃបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើង ទីភ្នាក់ងារព័ត៌មាន Reuters និងកាសែតអាម៉េរិក New York Times ដកស្រង់ប្រភពអនាមិក ដែលបានចូលរួមក្នុងការស៊ើបអង្កេតថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី ទំនងជាអ្នកនៅពីក្រោយហេតុការណ៍ធ្លាក់យន្តហោះនាពេលនេះ ពេលយើងក្រឡេកមើកកាន់តែជិតនៅលើយន្តហោះដែលបានធ្លាក់នេះឃើញមានស្នាមធ្លុះធ្លាយជាច្រើនដូចជាការវាយប្រហារដោយគ្រាប់កាំភ្លើង។

ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសន្និដ្ឋានពីប្រភពអនាមិករបស់កាសែត REUTERS និង The New York Times តែប៉ុណ្ណោះការស៊ើបអង្កេតរកមូលហេតុពិតប្រាកដកំពុងតែត្រូវបានមន្រ្តីជំនាញបន្តការស៊ើបអង្កេត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង