Cctimesw1140xh150cm copy

ស្លាប់៣៨នាក់ក្នុងឧប្បត្តិហេតុ«ធ្លាក់យន្តហោះ»នៅកាហ្សាក់ស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កាហ្សាក់ស្ថាន៖ មានមនុស្សយ៉ាងហើចណាស់មនុស្ស៣៨នាក់ក្នុងចំណោមអ្នកដំណើរសរុប៦៧នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះក្នុងប្រទេសកាហ្សាក់ស្ថានដែលយន្តហោះប្រេស៊ីលមានឈ្មោះថា Embraer បានដំាក្បាលធ្លាក់ចុះភ្លាមៗក្នុងផ្លូវរត់ធ្វើដំណើរពីអាស៊ែបៃហ្សង់ ទៅកាន់ប្រទេសរុស្ស៊ីនៅរសៀលថ្ងៃពុធ។ ក្នុងនោះមានអ្នករងរបួសនិងរស់រានមានជីវិត ២៩នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់។

តាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា Azerbaijan Airlines ជើងហោះហើរ J2-8243 បានហោះហើរ Azerbaijan ទៅកាន់ប្រទេសរុស្ស៊ី ហោះហើរបានតែមួយសន្ទុះក៏ដាំក្បាលធ្លាក់ចុះមកក្រោមដែលបង្កឲ្យការផ្ទុះនឹងដាច់យន្តហោះជាពីរកំណត់តាមការប៉ាន់ស្មានអាជ្ញាធរបានបញ្ជាក់ថាយន្តហោះនេះធ្លាក់ដោយសារតែមានការវាយប្រហារពីបក្សីជាច្រើននៅលើអាកាស បូករួមទាំងចុះអ័ព្ទខ្លាំងទើបបណ្តាលឲ្យធ្លាក់ចុះ។

អាជ្ញាធរក្នុងតំបន់កំពុងតែបន្តបើកការស៊ើបអង្កេតបន្ថែមទៀតរកមូលហេតុនៃការធ្លាក់ពិតប្រាកដនៅក្នុងការធ្លាក់។ ឧប្បត្តិហេតុនេះត្រូវបានគេសង្ស័យថាអាចជាប់ពាក់ព័ន្ធការបាញ់ប្រហារដោយយន្តហោះដ្រូនដោយការហោះហើរស្ថិតក្បែរក្នុងតំបន់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នៅពេលគេពិនិត្យស្ថានភាពយន្តហោះកាន់តែជិតគេឃើញមានស្នាមធ្លុះធ្លាយជាច្រើន។ ក៏ប៉ុន្តែជាការឆ្លើយតបអ៊ុយក្រែនបានបដិសេធមិនពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះនេះឡើយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង