ន័រវេស៖ ប្រទេសន័រវេសកំពុងសាងសង់ផ្លូវរូងក្រោមសមុទ្រចំនួនបួនផ្លូវដែលនឹងក្លាយជាផ្លូវរូងក្រោមសមុទ្រដែលវែងបំផុត និងជ្រៅបំផុតក្នុងពិភពលោក។គម្រោងបំបែកឯតទគ្គកម្មនេះដែលត្រូវបានន័រវេសដាក់ឈ្មោះថា Rogfast ដែលនឹងតភ្ជាប់ទីកក្រុង Randaberg និងទីក្រុង Bokn ដែលសាងសង់ក្នុងជម្រៅសមុទ្រ ៣៩២ម៉ែត្រ មានប្រវែងផ្លូវ ២៦គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់អស់ជាង ៤៦ពាន់លានដុល្លារអាម៉េរិក។
យោងតាមការចេញផ្សាយដោយ The Telegraph ផ្លូវរូបក្រោមសមុទ្រដែលមានប្រវែងវែង និងជ្រៅបំផុតនេះនឹងកាត់បន្ថយរយៈពេល ១១ ម៉ោងពីការធ្វើដំណើរចាស់រយៈពេល ២១ ម៉ោងនៅលើផ្លូវហាយវេឆ្នេរសមុទ្រ E39 របស់ប្រទេសន័រវេស ដែលធ្វើដំណើររត់ពីទីក្រុង Trondheim នៅភាគខាងជើងឆ្ងាយទៅកាន់ Kristiansand នៅភាគខាងត្បូងដែលមានប្រវែងផ្លូវប្រមាណ ១១៣០គីឡូម៉ែត្រ បន្ទាប់ពីរូងក្រោមសមុទ្រនេះបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣ នោះពលរដ្ឋនិងចំណាយពេលតិច និងលឿនក្នុងការធ្វើដំណើរតាមផ្លូវក្រោមសមុទ្រ។
គួរបញ្ជាក់ថាការងារសាងសង់ផ្លូវក្រោមសមុទ្ររបស់ន័រវេសនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ប៉ុន្តែមានការពន្យារពេលយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ១៩ គម្រោងនេះនិងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣ និងថវិការចំណាយសាងសង់ដល់ទៅ ៤៦ពាន់លានដុល្លារអាម៉េរិក៕