ថៃ៖ មានយ៉ាងហើចណាស់ក្រុមប៉ូលិសចរាចរណ៍ថៃ១៨នាក់នាក់ត្រូវបានអាជ្ញាធរថៃផ្អាកពីការងារភ្លាមៗ និងបើកការស៊ើបអង្កេតពីការទទួលសំណូកពុករលួយមិនអនុវត្តន៍ច្បាប់ចរាចរណ៍។ ការប្រកាសផ្អាកការងារនិងបញ្ឈរជើងប៉ូលីសថៃនេះធ្វើឡើងក្រោយវីដេអូបែកធ្លាយបង្ហាញពីសកម្មភាពប៉ូលីសទាំងនោះទទួលសំណូកសូកប៉ាន់ពីប្រជាពលរដ្ឋជាថ្នូមិនផាកពិន័យតាមច្បាប់នៃប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថា បាងកកប៉ុស្តិ៍។
យោងតាមកាសែតថៃបាងកកប៉ុស្តិ៍ប៉ូលីសចរាចរណ៍ចំនួន ១៨ នាក់នៅក្នុងខេត្តឧដុង្គថានី ត្រូវបានផ្អាកពីកាតព្វកិច្ចការងារ និងរង់ចាំការស៊ើបអង្កេតជុំវិញការទទួលសំណូកពីប្រជាពលរដ្ឋ។ ចំណាត់ការនេះធ្វើឡើងភ្លាមៗឆ្លើយតបក្រោយពីមានប្រជាពលរដ្ឋថៃជាច្រើនផ្ទុះការរិះគន់នៃការអនុវត្តន៍ច្បាប់របស់ប៉ូលីសថៃដោយទទួលយកសំណូកតាមផ្លូវកាត់មិនអនុវត្តន៍តាមច្បាប់ដែលបានចែង។
បើតាមលោក ប៉ូល ផាន់ណាវង្ស ចាន់ផុន អធិការនគរបាលក្រុងថៃបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែធ្នូ នៅលើផ្លូវមិត្តភាពនៃខេត្តឧដុង្គថានី ។ លោកបាននិយាយថានេះជាលើកទីមួយក្នុងអំឡុងពេល១៨ខែក្នុងរបស់តំណែងដែលលោកបានឮអំពីឧបទ្ទវហេតុពុករលួយបែបនេះ។លោកបានបន្តថា លោកបានបញ្ជាឲ្យមានការដាក់ពិន័យចំពោះមន្ត្រីចរាចរណ៍ចំនួន ១៨ រូបដែលពាក់ព័ន្ធ ដែលរួមមានការផ្អាកការងារជាបណ្ដោះអាសន្ន។
លោកបានជំរុញឲ្យសាធារណជនរាយការណ៍ពីទង្វើមិនច្បាស់លាស់ ឬមិនសមរម្យរបស់នគរបាលចរាចរណ៍ក្នុងតំបន់ដែលប្រព្រឹត្តអំពើពុករលួយ៕