Cctimesw1140xh150cm copy

ចិនប្រើ«សន្តិសុខយន្ត«ល្បាតក្នុងទីក្រុងវេនចូវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ឆ្មាំសន្តិសុខយន្តថ្មីរបស់ប្រទេសចិនត្រូវបានដាក់ឲ្យល្បាតការពារសន្តិសុខប្រជាពលរដ្ឋចិននៅក្នុងទីក្រុងវេនចូវខេត្តស៊ីជាំងនៃប្រទេសចិន សន្តិសុខយន្តនេះបំពាក់ដោយឧបករណ៍ទំនើបចុងក្រោយបំផុតរបស់ប្រទេសចិនរួមមានកាំមេរ៉ាកម្រិតច្បាស់ល្អ និងអាចរមៀលក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្វីដែលកាន់តែពិសេសទៀតនោះសន្តិសុខយន្តនេះអាចធ្វើការបាញ់សំណាញ់ទៅកាន់ជនល្មើសបានយ៉ាងលឿនបំផុត។

យោងតាមការចេញផ្សាយដោយកាសែតរដ្ឋចិន CCTV បានឲ្យដឹងថាបច្ចុប្បន្ននេះសន្តិសុខយន្ត (spherical security robot) កំពុងតែត្រូវបានប្រើប្រាស់ដើម្បីការពារសុវត្ថិភាពអ្នកទេសចរណ៍ក៏ដូចជាពលរដ្ឋចិននៅក្នុងតំបន់វេនចូន នៃខេត្តស៊ីជាំងនៃប្រទេសចិន។ សន្តិសុខយន្តនេះមានសមត្ថភាពខ្ពស់ដោយរត់បានល្បឿន ៣៥គីឡូម៉ែត្រ និងអាចប្រមាញ់ជនល្មើសបានលឿនជាទីបំផុតដោយមិនបះពាល់ដល់អ្នកនៅក្បែរខ្លួន មនុស្សយន្តនេះអាចប្រមូលព័ត៌មានជុំវិញខ្លួនបាន និងធ្វើការបញ្ជូនព័ត៌មានទៅកាន់អ្នកដែលកំពុងបញ្ជាបានយ៉ាងលឿនរហ័ស និងសុវត្ថិភាព។

តាមអ្នកជំនាញវិស្វករចិនបានឲ្យដឹងថាគេផលិតរូបរាងសន្តិសុខយន្តនេះមានរាងមូលគឺដើម្បីការឈានទៅដល់បច្ចេកវិទ្យាដែលមានរូបរាងថ្មីរបស់ចិនជាពិសេសមនុស្សយន្តនេះបានជួយសម្រួលការងារជាច្រើនការពារសុវត្ថិភាពមនុស្សជំនួសមនុស្សពិត។ អ្នកជំនាញចិនបន្តទៀតថាបច្ចុប្បន្ននេះក្រុមវិស្វករចិនកំពុងតែបន្តអភិវឌ្ឍន៍កាន់តែប្រសើរឡើងនៃប្រភេទមនុស្សយន្តដែលអាចប្រើជំនួសកម្លាំងរបស់មនុស្សបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង