Cctimesw1140xh150cm copy

ចិនព្រមានអាម៉េរិកជំនួយដល់«តៃវ៉ាន់»គឺជាការលេងជាមួយភ្លើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ចិនបានធ្វើការព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកថាកំពុងតែលេងជាមួយភ្លើង ចិនបានចាត់ទុកអាម៉េរិកកំពុងតែដើរឆ្លងកាត់បន្ទាន់ក្រហមក្នុងរឿងកោះតៃវ៉ាន់ ហើយការផ្តល់ ក៏ដូចជាលក់សព្វាវុធទៅកោះតៃវ៉ាន់នឹងធ្វើឲ្យអាម៉េរិកឆាបឆេះដោយសារតែការប្រលូកលេងជាមួយនិងភ្លើង។ ការព្រមានរបស់ចិននេះធ្វើឡើងក្រោយពីអាម៉េរិកបានប្រកាសលក់សព្វាវុធទៅឲ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ដល់ជាង ២ពាន់លានដុល្លារនៅក្នុងខែតុលា។

យោងតាមកសេចក្តីថ្លែងការណ៍រដ្ឋាភិបាលចិនចុះផ្សាយនៅថ្ងៃអាទិត្យទី ២២ ខែធ្នូថា តៃវ៉ាន់គឺជា "ខ្សែបន្ទាត់ក្រហមដំបូងដែលមិនអាចឆ្លងកាត់បាន" នៅក្នុងទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរ។ សហរដ្ឋអាម៉េរិកបានផ្តល់សិទ្ធិដល់ទៅ ៥៧១ លានដុល្លារជាជំនួយផ្នែកការពារសម្រាប់តៃវ៉ាន់ ហើយអាម៉េរិកបានបន្តលក់សព្វាវុធរាប់រយលានដុល្លារទៅឲ្រដ្ឋាភិបាលកោះតៃវ៉ាន់ដែលអាម៉េរិកធ្វើនេះកំពុងតែបន្តលេងជាមួយភ្លើង ដែលអាចនឹងឆាបឆេះបាន។

ជាការឆ្លើយតបចិនជំរុញឱ្យអាម៉េរិកបញ្ឈប់ជាបន្ទាន់នូវការផ្តល់អាវុធ និងជំនួយដល់តៃវ៉ាន់ និងបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ចិនព្រមានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង