ភ្នំពេញ៖ មន្ត្រីរាជការដែលជាសមាជិកប.ស.ស. អាចដាក់ស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ដែលស្ថិតក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវាឡើយ ហើយចំណាយត្រឹមតែ ១៥,៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង/៧ថ្ងៃ នៅគ្រប់មន្ទីរពេទ្យរដ្ឋ និងឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។
រាល់មន្ត្រីរាជការ ដែលដាក់ស្នើសុំធ្វើប័ណ្ណ ប.ស.ស. ឲ្យសហព័ទ្ធ ដែលជាប្តី ឬ ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក។
ចំណែកឯកូនក្នុងបន្ទុក ត្រូវការសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, ឬ / និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស.៕