Cctimesw1140xh150cm copy

បាញ់ប្រហារនៅថៃ«ស្លាប់»ឪពុកម្តាយពីរនាក់កំពុងធ្វើខួបកំណើតកូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សុងក្លា៖ មានយ៉ាងហើចណាស់មនុស្សពីរនាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពីឃាតករម្នាក់បានបើកការវាយប្រហារបាញ់ទៅលើអតិថិជនក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងខេត្តសុងក្លាបន្ទាប់ពីរូបគេខឹងអ្នកអ្នកទទួលភ្ញៀវរើម្ហូបគេញាំចេញ ពេលដែលរូបគេកំពុងតែជក់បារីនៅខាងក្រៅហាង។

យោងតាមការចេញផ្សាយដោយកាសែតថៃខ្មាន់កាំភ្លើងមានឈ្មោះ Akarapon Pamchamnong អាយុ ៥០ ឆ្នាំជាអ្នកស្ម័គ្រចិត្តការពារនៅស្រុក Hat Yai ។ជនដៃដល់បានមកភោជនីយដ្ឋានតែម្នាក់ឯងដើម្បីផឹកស៊ី។ មួយសន្ទុះក្រោយមករូបគេបានដើរចេញទៅជក់បារីនៅតាមផ្លូវ។ អ្នករត់តុម្នាក់ដែលគិតថាគាត់ផឹកចប់បានបោសសម្អាតតុ និងសាររបស់របរចេញ។ ពេលមកវិញឃើញគេរើតុខ្លួនចេញ ជនដៃដល់មានការខឹងសម្បារជាខ្លាំង ក៏ឈ្លោះប្រកែកជាមួយអ្នករត់តុ និងម្ចាស់ភោជនីយដ្ឋាន រួចក៏បើករថយន្តចេញទៅ ។ក្រោយមកគេបានត្រឡប់មកវិញ ឈ្លោះប្រកែកគ្នាម្តងទៀតហើយបានដកកាំភ្លើងបាញ់ម្តងហើយម្តងទៀតរហូតត្រូវចំនិង ឪពុក ម្តាយ ដែលមករៀបចំខូបកំណើតកូននៅក្នុងហាង។

តាមសាក្សីជនរងគ្រោះដែលស្លាប់មានឈ្មោះថា Sitthipong Siriphan អាយុ ៤៨ ឆ្នាំនិងប្រពន្ធរបស់លោកឈ្មោះ Orachon Ieankham អាយុ ៤៥ ឆ្នាំអ្នកទាំងពីរត្រូវបានបាញ់ចំក្បាល ដោយប្តីប្រពន្ធមួយគូនេះបាននាំកូនតូចទៅភោជនីយដ្ឋានធ្វើពិធីខួបកំណើតកូនប្រុសអាយុ១២ឆ្នាំ ។ ក្មេងប្រុសមិនមិនមានការរងបួសឡើយចំណែកប្អូនស្រីរបស់គេបានរងរបួសត្រង់ក្បាល។ ភ្លាមៗប៉ូលីសបានធ្វើការឃាត់ខ្មាន់កាំភ្លើង និងបញ្ជូនទៅកាន់តុលាការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង