Cctime 6monthsfree desktop
Cc times  web banner kh (2)

បាក់ស្ពាននៅប្រស៊ីលបណ្តាលឲ្យ«អាស៊ីតស៊ុលហ្វួរិក»ជាច្រើនធ្លាក់ចូលទន្លេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប្រេស៊ីល៖ ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសប្រេស៊ីល បានបាក់កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យរថយន្តកំពុងឆ្លងកាត់ដែលដឹកអាស៊ីតស៊ុលហ្វួរិកចូលទៅក្នុងទន្លេ Tocantins និងមានមនុស្សម្នាក់បានស្លាប់ ។

បើតាមនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាតិប្រេស៊ីលបានអះអាងថាស្ពានប្រវែងជាង៥០០ម៉ែត្រ ដែលតភ្ជាប់ទីក្រុង Estreito ក្នុងរដ្ឋ Maranhao បានបាក់ស្រុតចុះចូលទន្លេកាលពីរសៀលថ្ងៃអាទិត្យដែលបានបណ្តាលឲ្យឡានមួយគ្រឿងដែលផ្ទុកសារធាតុអាស៊ីតស៊ុលហ្វួរិកធ្លាក់ចូលក្នុងទន្លេក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេល។

ការប៉ាន់ស្មានបឋមបង្ហាញថាមានយ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ បានរងគ្រោះថ្នាក់ដោយសារស្ពានបាក់ដោយក្នុងនោះមានរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលមានជម្រៅជាង ៥០ម៉ែត្រ។ អាជ្ញាធរក្នុងតំបន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន និងធ្វើការជួសជុលស្ពានដែលបាក់នេះឡើយវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង