Cctimesw1140xh150cm copy

ការកំណត់និយាមកា និងបោះបង្គោលព្រំដី ព្រែកជីកហ្វូនណនតេជោនឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ រយៈពេល៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារអន្តរក្រសួង បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម ១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១គីឡូម៉ែត្រ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងរយៈពេល៩ថ្ងៃ ដែលគិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។

តាមរយះអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង