Cctime 6monthsfree desktop
Cc times  web banner kh (2)

មកស្គាល់ពីប្រវត្តិរបស់មេបញ្ជាការទ័ពជើងទឹក«ផ្កាយ៤»អាម៉េរិកដែលមកទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ លោកឧត្តមនាវីឯក Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ជាអគ្គមេបញ្ជាការផ្កាយ៤នៃទ័ពជើងទឹកអាម៉េរិក។លោកទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ជាមួយនាវាចម្បាំងអាម៉េរិក និង នាវិក ជាង១០០នាក់។ជាដំណើរទស្សនកិច្ចមកកម្ពុជា ក្រោយខកខានអស់រយៈពេល ៨ ឆ្នាំ។ តើ មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក អាម៉េរិក លោក Samuel J. Paparo ជានណា?

កើតនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៦៤ លោកឧត្តមនាវីឯក Samuel J. Paparo បច្ចុប្បន្នមានវ័យ ៦០ឆ្នាំ មានដើមកំណើតនៅទីក្រុង Morton រដ្ឋ Pennsylvania និង បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Villanova ហើយត្រូវបានតែងតាំងនៅឆ្នាំ ១៩៨៧ ។

លោក គឺជាកូនប្រុសរបស់អតីតទាហានម៉ារីន និង ជាចៅប្រុសរបស់ទាហានជើងទឹកក្នុងសង្គ្រាមលោកលើកទី ២ ។ លោក បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសិក្សាទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Old Dominion និង អនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកការវិភាគប្រព័ន្ធពីសាលាក្រោយឧត្តមសិក្សាកងទ័ពជើងទឹកអាម៉េរិក។ លោកក៏ជាអាកាសយានិកកងទ័ពជើងទឹកអាម៉េរិកម្នាក់ ដែលបញ្ចប់ការសិក្សា និង ជានាយទាហាន TOPGUN លោកធ្លាប់បើក និង ចុះចតយន្តហោះចម្បាំងប្រភេទ F-14, F-15 រហូតដល់ទៅ ៦០០០ ម៉ោង។

លោកឧត្តមនាវីឯក Samuel J. Paparo ធ្លាប់បញ្ជាការ កងទ័ពអាកាសសហរដ្ឋអាម៉េរិក ក្នុងការហោះហើរយន្តហោះ F-15C Eagle ជាមួយកងនាវាចម្បាំងទី ៧១ និង ដាក់ពង្រាយជាច្រើនគ្រឿងទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអ៊ីស្លង់ និង បានចូលកាន់តំណែងជាមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក នៅខែឧសភា ឆ្នាំ ២០២៤ ។

លោកគឺជាមេបញ្ជាការទី ២៧ នៃបញ្ជាការប្រយុទ្ធចំណាស់ជាងគេ និង ធំបំផុតរបស់ប្រទេសអាម៉េរិក។ នៅក្នុងតំបន់ប៉ាស៊ីហ្វិក លោកកាន់កាប់រួមមានទាហានចំនួន ៣៨០,០០០ នាក់ មានទាហានជើងទឹក និង ទ័ពអាកាស លោកទទួលខុសត្រូវ ចំពោះសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិកទាំងស្រុង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគ្របដណ្តប់ប្រទេសចំនួន ៣៦ មាន ៦០ ភាគរយនៃចំនួនប្រជាជនក្នុងពិភពលោកទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង