អាម៉េរិក៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិកប្រចាំរដ្ឋកាលីហ្វញ៉ា (FDA) នៅថ្ងៃ ១៨ធ្នូនេះ បានប្រកាសប្រមូលយកម្ហូបអាហារប្រភេទគ្រឿងសមុទ្រអយស្ទ័រវិញ និងអំពាវនាវឲ្យពលរដ្ឋផ្អាកញាំអយស្ទ័រ ក្រោយពីបានរកឃើញថា ប្រភពមេរោគឆ្លងថ្មី Norovirus ផ្ទុកនៅក្នុងអយស្ទ័រដែលនឹងធ្វើឲ្យមនុស្សឆ្លងមេរោគថ្មីនេះក្រោយពីបរិភោគរួច។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិក បានអំពាវនាវឲ្យហាងម្ហូបចំណីអាហារនាៗដែលនៅតាមមាត់សមុទ្រផ្អាកការលក់អយស្ទើរភ្លាមៗក្រោយពីមន្រ្តីជំនាញអាម៉េរិកបានរកឃើញថាមេរោគឆ្លងថ្មីដែលមានឈ្មោះថា Norovirus កំពុងតែរស់នៅក្នុងអយស្ទ័រនិងអាចចម្លងទៅកាន់អ្នកដែលបរិភោគអយស្ទ័រ។
រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិកបានព្រមានអ្នកលក់រាយ និងភោជនីយដ្ឋាននៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាម៉េរិកកុំឱ្យញាំអយស្ទ័រ និងប្រភេទក្តាមសមុទ្រ ដោយសារតែការចម្លងរោគ norovirus អាចកើតមានក្រោយពីបានញាំ។
រដ្ឋបាលចំណីអាហារអាម៉េរិក បានប្រកាសប្រមូលមកវិញនៅគ្រឿងសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា និងអំពាវនាវឲ្យបញ្ឈប់ការលក់ ញាំ ឬការចែកចាយណាមួយនៃប្រភេទអយស្ទ័រ ហើយត្រូវប្រគល់វាទៅក្រុមហ៊ុនវិញភ្លាមៗ ដោយដាក់ស្លាកថាមិនមានសុវត្ថិភាព កុំប៉ះ។
ជំងឺ Norovirus កើតឡើងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អូតរាកបង្កឡើង ដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកើតមានឡើង និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាម៉េរិក អឺរ៉ុប ជាប្រភេទមេរោគមានវត្តមានយូរមកហើយ និងមិនមែនជាមេរោគផ្ទុះថ្មីទេឬក៏ជាមេរោគកំហែងរាតត្បាតសកលទេ។ មេរោគនេះងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០អង្សាសេឡើង ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសើមទេ។
អ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរ ក្អួត រាក និងងាយជាទៅវិញរយៈពេលខ្លី ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺដូចជា ក្អក កំអួត លាមក យើងអាចបង្ការជំងឺនេះបានតាមរយៈ ពាក់ម៉ាស់ លាងដៃ សំអាតអនាម័យ ប្រដាប់ប្រើប្រាស់ និងបរិដ្ឋានជុំវិញ៕