រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់យោធារុស្ស៊ីម្នាក់ទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរត្រូវបានឃាតករបំផ្ទុះសម្លាប់នៅទីក្រុងមូស្គូនៅល្ងាចថ្ងៃអង្គារនេះ។ លោក Igor Kirillov មេបញ្ជាការកងទ័ពដែលទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានស្លាប់និងកន្លែងភ្លាមៗក្រោយរូបលោកដើរចេញពីលំនៅដ្ឋានហើយគ្រាប់បែកត្រូវបានគេបញ្ជាឲ្យផ្ទុះពីចម្ងាយ។
តាមមន្រ្តីរុស្ស៊ី លោក Igor Kirillov ត្រូវបានសម្លាប់ រួមជាមួយនឹងអនុប្រធានរបស់លោកដែលឃាតករធ្វើការបញ្ជាពីចម្ងាយប្រមាណ ៧គីឡូដីពីកន្លែងដែលរូបលោកចាកចេញការបំផ្ទុះនេះបានធ្វើឱ្យបង្អួចជាច្រើននៃអគារ រងការខ្ទិចខ្ទីនិងសម្លេងយ៉ាងខ្លាំងបានបន្លឺឡើង។ រុស្ស៊ីកំពុងតែបើកការស៊ើបអង្កេតភ្លាមៗរកឃាតករដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន។
គួរបញ្ជាក់ថាលោក Kirillov ទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរតាំងពីឆ្នាំ ២០១៧ លោកត្រូវបានដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេសកាលពីខែតុលា ក្នុងបទចោទថាលោកបានប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែន៕