Cctimesw1140xh150cm copy

រុស្ស៊ីប្រកាសត្រៀមខ្លួនធ្វើ«សង្រ្គាម»ជាមួយណាតូនាទសវត្សរ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ក្នុងជំនួបរួមគ្នាជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថារុស្ស៊ីត្រូវតែត្រៀមខ្លួនធ្វើសង្រ្គាមជាមួយណាតូ ក៏ដូចជាស្វែងរកផ្លូវបញ្ចប់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov ធ្វើឡើងចំពេលដែលលោកប្រធានាធិបតីជាប់ឆ្នោតថ្មីអាម៉េរិកដូណាល់ត្រាំបានអំពាវនាវឲ្យរុស្ស៊ីស្វែងរកផ្លូវចចារបញ្ចប់សង្រ្គាមជាមួយនិងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ POLITICO។

 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov

បើតាមលោក Andrei Belousov ក្រសួងការពារជាតិរុស្ស៊ីត្រូវតែត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍន៍នៃព្រឹត្តិការណ៍ណាមួយ រួមទាំងជម្លោះយោធាដែលអាចកើតមានជាមួយសម្ព័ន្ធមិត្តអង្កការណាតូ។ លោកបានចាត់ទុកប្រទេសរុស្ស៊ីកំពុងតែរងការគំរាមគំហែងសង្រ្គាមកូនកាត់ដែលអាម៉េរិក និងណាតូបានយកអ៊ុយក្រែនធ្វើជាកូនអុកប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី ដែលសកម្មភាពនេះរុស្ស៊ីផ្ទាល់និងមិនអាចទទួលយកបានឡើយ។

សម្រាប់លោក Andrei Belousov រុស្ស៊ីអាចជ្រើសរើសទាហានបន្ថែមបានជាង ៤២៧ ០០០ នាក់នៅឆ្នាំនេះ ឬជាមធ្យម ១ ២០០ នាក់ក្នុងមួយថ្ងៃ។លោកក៏បានព្រមានដែរថា រុស្ស៊ីត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការណាតូ ដោយសារតែការគំរាមកំហែងពីសម្ព័ន្ធមិត្ត។

ជាការឆ្លើយតបលោកប្រធានាធិបតីរុស្ស៊ីពូទីនបានចាត់ទុកជំនួយ ក៏ដូចជាការជ្រោមជ្រែងរបស់សម្ព័ន្ធមិត្តរបស់លោកខាងលិចកំពុងតែខិតចូលដល់បន្ទាន់ក្រហមរបស់រុស្ស៊ីដែលអាចនឹងធ្វើឲ្យស្ថានភាពក្នុងពិភពលោកកាន់តែពិបាកក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ។ លោកពូទីនបានអះអាងថាបច្ចុប្បន្ននេះណាតូបានកែនទ័ពប្រមាណជាង ១០ម៉ឺននាក់កំពុងតែមានវត្តមានក្នុងទឹកដីអ៊ឺរ៉ុបដែលជាការគំរាមគំហែងមួយដល់ប្រទេសរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង