ចិន៖ ប្រទេសចិននៅថ្ងៃ ច័ន្ទ ទី ១៦ធ្នូនេះបានបង្ហាញគ្រោងឆ្អឹងសត្វដាយណូស័រក្នុងសម័យ Jurassic ជាមួយនឹងហ្វូស៊ីលនិងគ្រោងឆ្អឹងត្រូវបានរក្សាទុកយ៉ាងល្អ គ្រោងឆ្អឹងកម្រដាយណូស័រដែលមានអាយុកាលជាង២០០លានឆ្នាំនេះត្រូវបានគេរកឃើញនៅក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន។ គ្រោងឆ្អឹងនេះត្រូវបានចិនដាក់ឈ្មោះថា Lishulong wangi ហ្វូស៊ីល ។សំណាកដែលត្រូវបានថែរក្សាយ៉ាងល្អ ដែលរួមមានលលាដ៍ក្បាលនៅដដែល និងឆ្អឹងកងចំនួនប្រាំបួន ត្រូវបានគេរកឃើញនៅឆ្នាំ ២០០៧ នៅក្នុងទីតាំង Chuanjie នៃទីក្រុង Lufeng នៃខេត្តយូណាន។
លោក Wang Tao នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សហ្វូស៊ីលដាយណូស័រ បាននិយាយថា គ្រោងឆ្អឹងដាយណូស័រនេះមានអាយុកាលជាង២០០លានឆ្នាំហើយដែលជាប្រភេទគ្រោងឆ្អឹងកម្រមួយដែលប្រទេសចិនរកឃើញ និងធ្វើការតាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានមកទស្សនាគ្រោងឆ្អឹងមួយនេះ។
សម្រាប់លោក Wang លលាដ៍ក្បាលដាយណូស័រនេះមានប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ ដែលជាលលាដ៍ក្បាលដ៏ធំបំផុតក្នុងពូជរបស់ដាយណូស័រដែលប្រទេសចិនធ្លាប់រកឃើញ៕