អូស្តា្រលី៖ ក្រុមជើងខ្លាំងរត់ពន្ធគ្រឿងញៀនអូស្តា្រលីដែលមានរហ័សនាមថា Bali Nine ត្រូវបានឥណ្ឌូនេស៊ីធ្វើការបញ្ជូនទៅកាន់មាតុប្រទេសវិញក្រោយពីបានជាប់ពន្ធនាគារក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល២០ឆ្នាំ។ សមាជិកក្រុម Bali Nine ដែលពីមុនមាន ៩នាក់ បច្ចុប្បន្ននៅសល់តែ ៥នាក់តែប៉ុណ្ណោះត្រូវត្រឡប់ទៅមាតុប្រទេសវិញក្រោយពីសមាជិក៤នាក់ផ្សេងទៀតមានមេក្លោងត្រូវបានគេប្រហារជីវិតក្នុងប្រទេសឥណ្ឌូនេស៊ី ២ នាក់ ម្នាក់ទៀតស្លាប់ក្នុងគុក និងម្នាក់ទៀតត្រូវបានដោះលែង។
ក្រុមរត់ពន្ធគ្រឿងញៀនឆ្លងដែនទាំង ៩នាក់នេះបានធ្វើដំណើរទៅឥណ្ឌូនេស៊ីហើយរត់ពន្ធគ្រឿងញៀនហេរ៉ូអ៊ីន ៨,៣ គីឡូត្រូវបានប៉ូលីសធ្វើការចាប់ខ្លួននៅព្រលានយន្តហោះកាលពីឆ្នាំ ២០១៥ ដោយមានមេក្រុមពីរនាក់ត្រូវត្រូវបានតុលាការឥណ្ឌូនេស៊ីប្រកាសទោសប្រហារជីវិត និងផ្សេងទៀតរងការចោទនឹងជាប់គុក២០ឆ្នាំ។
អ្នករត់ពន្ធគ្រឿងញៀននៅសេសសល់ទាំងប្រាំបានហោះហើរកាលពីថ្ងៃអាទិត្យពីអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai របស់កោះបាលី ទៅកាន់ទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលី តាមជើងហោះហើរ Jetstar របស់អូស្ត្រាលី ដោយប្រទេសទាំងពីរបានធ្វើការដោះដូអ្នកទោសជាមួយគ្នា ក៏ប៉ុន្តែមិនមានព័ត៌មានលំអិតបន្ថែមនៃការដោះដូរអ្នកទោសរូបណាជាមួយក្រុម Bali Nine ទៅឥណ្ឌូនេស៊ីវិញឡើយ៕