សេអ៊ូល៖ សភាកូរ៉េខាងត្បូង នៅថ្ងៃទី ១៤ ធ្នូនេះ បានសម្រេចបោះឆ្នោតទម្លាក់ប្រធានាធិបតី លោកយូន សុកយោល ជាមួយសំឡេងឆ្នោតគាំទ្រ ២០៤ ដើម្បីទម្លាក់ប្រធានាធិបតី។ការបោះឆ្នោតដកតំណែងនេះ ក៏មានការគាំទ្រពីសមាជិកសភារបស់គណបក្សកាន់អំណាចរបស់ លោកយូន សុកយោល ចូលរួមគាំទ្រដែរ។
ក្នុងសម្ពាធនៃកម្លាំងតវ៉ាពីប្រជាជនកូរ៉េខាងត្បូងជាង២ម៉ឺននាក់ នៅទីបំផុតទៅសភាកូរ៉េខាងត្បូង បានសម្រេចបានជោគជ័យនៃការបោះឆ្នោតទម្លាក់ លោកយូន សុកយោល ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការបោះឆ្នោតនោះក៏មានការចូលរួមគាំទ្រពីសំណាក់សមាជិកសភាមកពីគណបក្សកាន់តំណាចរបស់លោក យូន សុកយោល ផងដែរ។
តាមរយៈលទ្ធផលបោះឆ្នោតពីសភានេះ លោក យូន សុកយោល នឹងត្រូវព្យួរតំណែងជាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចថ្មីពីតុលារការធម្មនុញ្ញកូរ៉េខាងត្បូង ពាក់ព័ន្ធការប្រកាសអនុវត្តច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីសប្តាហ៍មុន។
ភ្លាមៗលោកយូន សុកយោល បានថ្លែងសារជាវីដេអូពីគេហដ្ឋានរបស់លោក ជូនប្រជាជនកូរ៉េខាងត្បូង ដោយបានទទួលយករាល់ការរិះគន់ ការលើកទឹកចិត្ត និង ការគាំទ្រហើយលោកប្តេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជាតិរហូតដល់ទីបញ្ចប់។សម្រាប់លោកសុកយោល ជំរុញឱ្យមន្ត្រីសាធារណៈឱ្យមានភាពខ្ជាប់ខ្ជួនក្នុងភារកិច្ចរបស់ពួកគេ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Han Duck-soo ដែលត្រូវបានកំណត់ឱ្យធ្វើជាប្រធានាធិបតីស្តីទី និង អំពាវនាវឱ្យសហគមន៍នយោបាយជៀសវាង "នយោបាយដែលមិនប្រុងប្រយ័ត្ន និង ប្រឈមមុខដាក់គ្នា" និងខិតខំប្រឹងប្រែងដើម្បីបង្កើនវប្បធម៌នយោបាយ៕