Cctimesw1140xh150cm copy

ថៃចាប់ខ្លួនអ្នក«សុំទាន១២នាក់»រកឃើញលុយក្នុងកុងជាង១លានបាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ក្រុមតម្រួតថៃនៅយប់ថ្ងៃព្រហស្បតិ៍បានឆ្មក់ចាប់ខ្លួនក្រុមសុំទានប្រមាណ១២នាក់ដោយរកឃើញក្នុងមា្នក់មានទឹកប្រាក់ប្រមាណជាង ៣០ម៉ឺនបាត (៨ពាន់ដុល្លារ)អាម៉េរិកនៅក្នុងគណនីដោយក្នុងនោះមានអ្នកសុំទានម្នាក់ទៀតមានលុយក្នុងកុងរហូតដល់១លានបាត (២៩២៨៧ដុល្លារ)។ ប្រតិបត្តិការនេះធ្វើឡើងក្រោយពីមានអ្នកតាមតំបន់រាយការណ៍ពីសកម្មភាពក្រុមអ្នកសុំទានទាំងតែងតែធ្វើការសុំទានភ្ញៀវទេសចរ ដោយបានធ្វើឲ្យបំផ្លាញសណ្តាប់ធ្នាប់ក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃបាងកកប៉ុស៌្ត។

តាមតម្រួតថៃបានអះអាងថាអ្នកសុំទានជនជាតិថៃ និងបរទេសចំនួន១២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរបស់ប៉ូលិសដើម្បីបោសសម្អាតអ្នកសុំទាននៅទីក្រុងបាងកកកាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងនោះមានអ្នកសុំទានជនជាតិថៃម្នាក់ត្រូវបានគេរកឃើញថាបានយកលុយជាង ១លានបាតក្នុងគណនីធនាគាររបស់គេ ហើយម្នាក់ទៀតមានរហូតដល់ ៣០ម៉ឺនបាត ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិថៃ ៨នាក់ ខ្មែរ ២នាក់ ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់។ ប៉ូលីសបានអះអាងទៀតថាអ្នកសុំទានបរទេសទាំងបួននាក់នឹងត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមពីការចូលប្រទេសថៃដោយខុសច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ថៃ អ្នកសុំទាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង