ចិន៖ ប្រទេសចិននៅថ្ងៃទី ១៣ ខែធ្នូនេះបានធ្វើការតេស្តសាកល្បងយន្តហោះពន្លត់អគ្គិភ័យខ្នាតយក្ស AG600 ដែលផលិតដោយប្រទេសចិននា ការហោះនិងទម្លាក់ទឹកសាកល្បងបានឆ្លងកាត់ការសាកល្បងចំនួនពីរដែលធ្វើការបញ្ចេញទឹកបានលឿនខ្លាំង និងមានសមត្ថភាពទប់កម្លាំងខ្យល់លើអាកាស។ ការតេស្តសាកល្បងជាថ្មីម្តងទៀតនេះដើម្បីស្វែងរកចំណុចខ្វះខាតនិងកែតម្រូវក្នុងការទទួលបានវិញ្ញាបនប័ត្រសម្រាប់អនុវត្តការងារពន្លត់អគ្គីភ័យ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតរដ្ឋចិន CCTV។
តាមរយៈសារព័ត៌មានរដ្ឋចិន CCTV បានអះអាងថាការធ្វើតេស្តបានចេញជាពីរដំណាក់ការដោយការបញ្ចេញទឹកមកក្រោមទីតាំងដែលមានភ្លើងឆេះ និងវាស់ស្ទង់សមត្ថភាពល្បឿន និងកម្លាំងខ្យល់ដែលយន្តហោះធ្វើការទប់ទល់បាន ក្នុងការធ្វើតេស្តនេះចិនបានសម្រេចជោគជ័យគ្រប់ដំណាក់កាលហើយនិងត្រៀមប្រើយន្តហោះពន្លត់អគ្គិភ័យខ្នាតយក្សនេះទប់ស្កាត់ភ្លើងឆេះព្រៃ ក៏ដូចជាអាគារលំនៅដ្ឋានផ្សេងៗ។
គួរបញ្ជាក់ថាយន្តហោះពន្លត់អគ្គិភ័យខ្នាតយក្សចិននេះអាចបញ្ចេញទឹកបាន ១២ តោនក្នុងរយៈពេល ២០ វិនាទីដែលប្រើក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ និងទីកន្លែងឆាបឆេះនាៗក្នុងប្រទេសចិន ហើយមានសមត្ថភាពផ្ទុះសង្រ្គោះមនុស្សបន្ថែម ៥០នាក់ទៀត៕