Cctimesw1140xh150cm copy

ក្រសួងវប្បធម៌ នឹងរៀបចំ«ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ដើម្បីបង្ហាញអំពីសិប្បកម្មប្រពៃណីតាមសហគមន៍ខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី«ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ដើម្បីផ្តល់ជូនសាធារណជន បានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញជូនសាធារណជនបានស្វែងយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗ ដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។

សូមបញ្ជាក់ថា សម្រាប់ពិធីពិព័រណ៍ខាងលើនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង៩:00នាទីព្រឹក ដល់ម៉ោង៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង