Cctimesw1140xh150cm copy

លោកថាក់ស៊ីនថ្លែងការពារMOUជាមួយនឹងកម្ពុជាពាក់ព័ន្ធនឹងថៃបាត់ដី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ថៃ៖ អតីតនាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា(Thaksin Shinawatra) បានច្រានចោលការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ និងអតីតមេដឹកនាំបាតុករលោកSondhi Limthongkul ថា MOU ដែលបានតាក់តែងក្នុងអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រី ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដោយការចំណាយរបស់ថៃ។

យោងតាមសារព័ត៌មានThe Nation បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍ខ្លីមួយកាលពីថ្ងៃពុធ លោកថាក់ស៊ីន បាននិយាយថាការអះអាងរបស់លោក Sondhi អតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD) ដែលថា MOUនេះបានផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដោយការចំណាយរបស់ថៃ គឺគ្មានមូលដ្ឋាននោះទេ។

លោក Sondhi Limthongkul ដែលជាអតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ បានទាមទាឱ្យរដ្ឋាភិបាលថៃដាក់សំណើរឱ្យតុលាការធម្មនុញ្ញថៃពិនិត្យ និងសម្រេចលុបចោល MOUឆ្នាំ២០០១ជាបន្ទាន់វិញ បន្ទាប់ពីក្រុមជាតិនិយមថៃបាននិយាយថា ការបន្តMOUនេះ នឹងធ្វើឲ្យប្រទេសថៃបាត់បង់ផលប្រយោជន៍មកឱ្យប្រទេសកម្ពុជា។ ក្រុមជាតិនិយមថៃ ក៏បានលើកឡើងថា MOUឆ្នាំ២០០១នេះ បានអនុញ្ញាតឲ្យកម្ពុជាគូសខ្សែព្រំដែនទឹកចូលក្នុងដែនសមុទ្រថៃ ហើយថៃនឹងប្រឈមមុខនឹងបាត់បង់ទឹកដីដែលរួមបញ្ជូលនឹងពាក់កណ្តាលនៃកោះ Ko Kut។

គួរបញ្ជាក់ថា MOU ដែលរៀបចំឡើងក្នុងឆ្នាំ 2001 ជាMOUការចរចាលើផ្ទៃដីត្រួតស៊ីគ្នា(OCA) ចំនួន ២៧,០០០គីឡូម៉ែត្រការ៉េ នៅក្នុងឈូងសមុទ្រថៃ។ ថៃ និងកម្ពុជាបានឈ្លោះប្រកែកគ្នាលើទឹកដីសមុទ្រ ដែលត្រូវបានគេគិតថាមានផ្ទុកប្រេង និងឧស្ម័នយ៉ាងច្រើនតាំងពីទសវត្សរ៍ឆ្នាំ 1970 មកម្ល៉េះ។ តំបន់ត្រួតស៊ីគ្នា(OCA)នេះ ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ពាន់ពាន់លានហ្វីតគូប(10 trillion cubic feet)នៃឧស្ម័នធម្មជាតិ និង ៣០០លានបារ៉ែលប្រេងឆៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង