Cctimesw1140xh150cm copy

អូស្រា្តលីប្រកាសអាសន្នតាមរក«មេរោគ៣២៣»ប្រភេទបាត់ខ្លួនក្នុងមន្ទីពិសោធន៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អូស្រ្តាលី៖ រដ្ឋាភិបាល Queensland នៃប្រទេសអូស្រា្តលី បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា «សំណាកមេរោគ»ដ៏សាហាវរាប់រយ បានបាត់ពីមន្ទីរពិសោធន៍ ក្នុងប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលបានណែនាំដល់ នាយកដ្ឋានសុខភាពសាធារណៈរបស់ប្រទេសអូស្ត្រាលី ឱ្យចាប់ផ្តើមការស៊ើបអង្កេតភ្លាមរកមូលហេតុ និង អ្នកដែលពាក់ព័ន្ធដែលធ្វើឲ្យបាត់សំណាកមេរោគកាចសាហាវជាច្រើនប្រភេទក្នុងមន្ទីពិសោធន៍។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន FOX NEWS បានរាយការណ៍ថា ក្នុងនោះមានសំណាកមេរោគជាង ៣២៣ ដបដែលច្រើនជាប្រភេទមេរោគឆ្លង រួមទាំងវីរុស Hendra, Lyssavirus និង Hantavirus បានបាត់ពីមន្ទីរពិសោធន៍មេរោគសុខភាពសាធារណៈរបស់ Queensland តាមពីឆ្នាំ ២០២១។ មេរោគ Hendra គឺជាមេរោគប្រភេទ zoonotic (អាចឆ្លងពីសត្វទៅមនុស្ស) ត្រូវបានរកឃើញតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ ហើយមេរោគ Hantavirus គឺជាប្រភេទមេរោគដែលអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរ និងស្លាប់ ចំណែកមេរោគ Lyssavirus គឺជាក្រុមនៃមេរោគដែលអាចបង្កឱ្យមានជំងឺឆ្កួតដែលមិនអាចព្យាបាលបាន។

ប្រភពដដែល បានដកស្រង់ ប្រសាសន៍មន្រ្តីជំនាញអូស្រា្តលី ថា គេមិនទាន់ដឹងច្បាស់នៅឡើយទេ តើសំណាកមេរោគត្រូវបានលួច ឬបំផ្លាញនោះទេ ដោយបច្ចុប្បន្ននេះ មន្ទីសុខាភិបាលបានអះអាងថា មិនមានហានិភ័យដល់សហគមន៍នោះទេ។ មន្រ្តីជំនាញដដែលបានធ្វើការបើកស៊ើបអង្កេត និង ស្វែងសំណាកមេរោគដែលកំពុងតែបាត់ខ្លួនដែលភាគច្រើនផ្ទុកមេរោគកាចសាហាវៗជាច្រើនប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង