Cctimesw1140xh150cm copy

ឱកាសសម្រាប់និស្សិតទទួលបានអាហារូបករណ៍ជាសាច់ប្រាក់ ៣០​ម៉ឺនរៀល ក្នុងមួយខែ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន  បើកទទួលពាក្យអាហារូបករណ៍ជាសាច់ប្រាក់ ៣០ម៉ឺនរៀលក្នុងមួយខែសម្រាប់និស្សិត រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ២០២៤។

បើតាមគេហទំព័រហ្វេសប៊ុកនៃ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន  បានឱ្យដឹងថា សមាគមចាប់ផ្តើនទទួលពាក្យពីនិស្សិតតាមរយៈអនឡាញ ដើម្បីផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ ៣០ម៉ឺនរៀល ក្នុងមួយខែ។

និស្សិតដែលអាចដាក់ពាក្យបានត្រូវមានលក្ខខណ្ឌមួយចំនួនដែលសមាគមបានកំណត់ដូចជា ត្រូវតែជានិស្សិតដែលកំពុងបំពេញការសិក្សាឬគ្រោងបំពេញការសិក្សាថ្នាក់ក្រោយមធ្យមសិក្សា (ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាបត្ររង ឬ បរិញ្ញាបត្រជាន់ខ្ពស់ ឬ វគ្គជំនាញវិជ្ជាជីវៈនានា) ក្នុងរយៈពេល ៦ខែខាងមុខ។

ប្រសិនបើនិស្សិតមានចំណាប់អារម្មណ៍ដាក់អាហារូបករណ៍នេះ អាចបំពេញពាក្យតាមរយៈតំណភ្ជាប់

https://forms.gle/ka3mJJnbki5PuFY88 ឱ្យបានមុនថ្ងៃផុតកំណត់ទទួលពាក្យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងករណីមានចម្ងល់នានា អាចទាក់ទងសម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ០១១ ៤០២-១៤២។

គួរបញ្ជាក់ផងដែរថា សមាគមតម្រូវឱ្យបេក្ខជនត្រូវបំពេញព័ត៌មានក្នុងពាក្យស្នើសុំឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។ បេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិប្រសិនបើមានព័ត៌មានមិនត្រឹមត្រូវឬមិនច្បាស់លាស់នៅក្នុងពាក្យស្នើសុំនេះ ជាពិសេសគណៈកម្មាធិការវាយតម្លៃអាហារូបករណ៍នឹងធ្វើការស្នើសុំឯកសារឬភស្តុតាងដែលអះអាងពីភាពត្រឹមត្រូវនៃព័ត៌មានទាំងនេះនៅពេលក្រោយ។ការបំពេញព័ត៌មានមិនត្រឹមត្រូវឬព័ត៌មានមិនពិតអាចនាំមកនូវការបាត់បង់បេក្ខភាពស្នើសុំអាហារូបករណ៍សមាគមន៍អតីតនិស្សិតខ្មែរពីប្រទេសជប៉ុនជារៀងរហូត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង