កូរ៉េ៖ ក្រសួងយុត្តិធម៌នៃប្រកូរ៉េខាងត្បូងបានចេញច្បាប់ហាមប្រាមមិនឲ្យប្រធានាធិបតីកូរ៉េលោក Yoon Suk-yeol ធ្វើដំណើរចាកចេញពីប្រទេសជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងនេះធ្វើឡើងជាងមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីច្បាប់អាជ្ញាសឹករបស់លោក Yoon Suk-yeol មិនបានចូលជាធរមានជាផ្លូវការ តុលាការបានអះអាងទៀតថាបច្ចុប្បន្ននេះលោក Yoon Suk-yeol កំពុងតែត្រូវបានគេចោទសួរបន្ថែមពាក់ព័ន្ធទៅនឹងការប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក។
តាមការចុះផ្សាយដោយកាសែតកូរ៉េបានឲ្យដឹងថាការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកនេះត្រូវបានចេញប្រឆាំងនឹងការប្រកាសច្បាប់អាជ្ញាសឹងរបស់លោក និងស្វែងរកពេលវេលាបន្ថែមទៀតក្នុងការសាកសួរលោកក្នុងការសម្រេចចិត្តប្រកាសប្រើច្បាប់អាជ្ញាសឹក។
មន្រ្តីកូរ៉េខាងត្បូងបានគូសបញ្ជាក់ទៀតថា លោក Yoon Suk-yeol នឹងត្រូវបានដកចេញពីកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀត ហើយនាយករដ្ឋមន្ត្រីទទួលបន្ទុកបណ្តោះអាសន្នជំនួសលោកគឺលោក Han Duck-soo នឹងគ្រប់គ្រងកិច្ចការរដ្ឋាភិបាលជំនួសលោក Yoon Suk-yeol រហូតដល់មានការជូនដំណឹងជាថ្មី៕