ចិន៖ ក្រុមអ្នកនេសាទនៅទូទាំងប្រទេសចិនបានចាប់ផ្តើមនេសាទត្រីរដូវរងារចាប់ពីសប្តាហ៌នេះដោយក្រុមអ្នកនេសាទចាប់ផ្តើមការប្រមូលផលដោយសង្ឃឹមថានឹងបានត្រីដ៏ច្រើនសន្ធឹកសន្ធាប់នៅរដូវរងារឆ្នាំនេះ ។ តាមរយៈវីដេអូដែលចេញផ្សាយដោយកាសែតរដ្ឋចិន CCTV គេឃើញមានប្រជានេសាទជាច្រើននាក់បាននឹងកំពុងមមាញឹកក្នុងការនេសាទត្រីក្នុងទន្លេ និងបឹងក្នុងនោះមានត្រីធំៗជាច្រើនប្រភេទត្រូវបានគេនេសាទបាន។
យោងតាមកាសែតរដ្ឋចិននៅតំបន់ Baicheng ភាគពាយ័ព្យនៃតំបន់ស្វយ័ត Xinjiang របស់ប្រទេសចិន អ្នកនេសាទបាននេសាទត្រីក្នុងបឹងមួយកន្លែង ដោយបានអូសទាញអ្នកទិញត្រីមកពីតំបន់ផ្សេងទៀតក្នុងការទិញត្រីយកទៅធ្វើជាម្ហូបអាហារផ្សេងៗតាមតម្រូវការរបស់គេ។
នៅក្នុងការនេសាទរដូវរងារនេះមានអ្នកនេសាទជាង ៣០ នាក់បានធ្វើការរួមគ្នាដើម្បីនាំយកត្រីប្រហែល ២៥,០០០ គីឡូក្រាមលក់ក្នុងទីផ្សារក្នុងស្រុក។ តម្លៃត្រីក្រហមមានតម្លៃរហូតដល់ ១០០យន់ រឺប្រមាណជាង ១៥ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមដោយត្រីក្រហមនេះភាគច្រើនគេយកទៅធ្វើម្ហូបអាហារមានរសជាតិឆ្ងាញ់ខ្លាំងខុសពីត្រីប្រភេទផ្សេងៗ៕