681 ezgif.com resize
Swift cc time

«នាវាទេសចរណ៍»១គ្រឿងដឹកភ្ញៀវជិត៥០០នាក់ បានចូលចតកំពង់ផែក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ Blue Dream Melody សញ្ជាតិ Liberia បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលមកទស្សនាកម្សាន្តនៅកម្ពុជា។

នាវាទេសចរណ៍ចំនួន ១គ្រឿងមានឈ្មោះ Blue Dream Melody សញ្ជាតិ Liberia មានបណ្តោយ២០២,៥៨ម៉ែត្រ ទទឹង២៨,៨០ម៉ែត្រ ជម្រៅទឹក៦,២ម៉ែត្រ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលនាំមកនូវភ្ញៀវទេសចរណ៍ចំនួន ៤៩០នាក់ ស្រី ២៥៦នាក់ ស្មើនឹង៤សញ្ជាតិ និងមាននាវិកសរុបចំនួន២៩១នាក់ ស្រី១០២នាក់ ស្មើនឹង៧សញ្ជាតិ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ នៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ និងតំបន់វប្បធម៌ ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ តំបន់អភិវឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់ផងដែរ។

គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម រួចចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលទស្សនានៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ នាវាទេសចរណ៍ មានគម្រោងចាកចេញកម្ពុជា នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃបន្ត៕


Khcct banner

អត្ថបទទាក់ទង