Img 1426
Swift cc time

សម្តេចសង្ឃចំនួន៥អង្គត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថែមព្រះឋានៈសម្តេចសង្ឃរាជជាន់ខ្ពស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៨ ធ្នូ បានចេញព្រះរាជក្រឹត្យ ដំឡើងព្រះឋានៈជូនដល់សម្តេចសង្ឃ ៥អង្គ ជាសម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា ដើម្បីជាប្រមុខគ្រប់គ្រង និងជាសម្តេចសង្ឃរាជជាន់ខ្ពស់នៅកម្ពុជា។

យោងតាមព្រះរាជក្រឹត្យ៥អង្គ ក្លាយជាសម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា មានជាអាទិ៍ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា ឡើងជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្តេចព្រះមហាសង្ឃរាជ នៃកម្ពុជា,សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ឡើងជា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃកម្ពុជា។

បើតាមព្រះរាជក្រឹត្យ សម្តេចព្រះវ័នរ័ត  ណយ ច្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ឡើងជា សម្តេចព្រះពោធិវង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃកម្ពុជា។ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជា សម្តេចព្រះខ័នរ័តព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហា និកាយ នៃកម្ពុជា និង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជា សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង