Cctimesw1140xh150cm copy

រុស្ស៊ីផ្តល់សិទ្ធិជ្រកកោនដល់មេដឹកនាំស៊ីរី«រត់ចោលស្រុក»Bashar al-Assad និងក្រុមគ្រួសារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ មេដឹកនាំស៊ីរីលោក Bashar al-Assad នឹងក្រុមគ្រួសារដែលត្រូវបានប្រជាពលរដ្ឋធ្វើការបាតុកម្មប្រឆាំងផ្តួលរលំរបបផ្តាច់ការរបស់លោកដែលដឹកនាំតាំងពីឆ្នាំ១៩៧១មក នៅថ្ងៃ ច័ន្ទ ទី ៩ ធ្នូនេះបានទៅដល់ក្រុងមូស្គូជ្រកកោននៅទីនោះជាបណ្តោះអាសន្ន ក្រោយពីរូបលោកត្រូវបានភៀសខ្លួនទៅតាមយន្តហោះបន្ទាប់ពីប្រទេសលោកធ្លាក់ក្នុងចលាចលមិនធ្លាប់មានរហូតដល់ផ្តួលរលំរបបគ្រួសារលោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅព្រឹកថ្ងៃច័ន្ទនេះ។

តាមកាសែតរដ្ឋរុស្ស៊ីបានអះអាងថាពេលនេះប្រធានាធិបតីស៊ីរីលោក Bashar al-Assad នឹងក្រុមគ្រួសារបានទៅដល់ប្រទេសរុស្ស៊ីដោយសុវត្ថិភាពដោយរុស្ស៊ីផ្តល់សិទ្ធជ្រកកោនឲ្យលោកនឹងក្រុមគ្រួសារជាបណ្តោះអាសន្ន។ ព័ត៌មានលំអិតនៃរយៈពេលស្នាក់របស់លោក Bashar al-Assad មិនត្រូវបានរុស្ស៊ីបញ្ជាក់លំអិតនៅឡើយនោះទេ។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ីដែលមានមូលដ្ឋានយោធាសំខាន់ពីរនៅក្នុងប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad និងបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំរបស់ប្រទេសស៊ីរីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឲ្យលោក Bashar al-Assad បានកាន់អំណាច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង