ប៉េកាំង៖សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២ ធ្នូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសចិន។ជាដំណើរទស្សនកិច្ច មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានដោយលោក លីវ ជានឆាវ Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តចិន។
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងប្រធានាធិបតីនៃប្រទេសចិន ជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន នៅក្រុងប៉េកាំង ហើយថ្ងៃទី ៤ខែធ្នូ លោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ជួបពិភាក្សាជាមួយសម្តេច ពិភាក្សា និង ផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាល និង ផ្លែផ្កា។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ឯកឧត្តម លោក ស៊ី ជីនពីង បានប្រាប់សម្តេចថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃភាគីទាំងពីរប្តេជ្ញាកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដារខ្ពស់ ភាគីចិននឹងអនុវត្តតាមកិច្ចព្រមព្រៀងដែលមេដឹកនាំកំពូលនៃភាគីទាំងពីរបានឯកភាពគ្នា គាំទ្រគ្នាទៅវិញទៅមកពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន វប្បធម៌ ជំរុញឱ្យមានវឌ្ឍនភាពកាន់តែច្រើនក្នុងទំនាក់ទំនង ចិន-កម្ពុជា។
ចំណែក សម្ដេច ហ៊ុន សែន ថ្លែងតបទៅលោក ស៊ី ជីនពីង ថា ចិនតែងតែចាត់ទុកកម្ពុជាដោយស្មើភាព និង គោរពកម្ពុជាជានិច្ច ហើយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានសារសំខាន់ណាស់ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ហើយកម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយជាមួយចិន និង ជំរុញការកសាងសហគមន៍វាសនារួម។
មិត្តភាពកម្ពុជា និង ចិន មានប្រវត្តិយូរអង្វែង ប្រទេសទាំងពីរមានរឿងជាច្រើនដូចគ្នា ទាំងអរិយធម៌បុរាណដ៏រុងរឿង និង អស្ចារ្យហើយប្រទេសទាំងពីរបានកើតសារជាថ្មីក្នុងរលកដ៏ធំនៃការរំដោះជាតិនៅអាស៊ី អាហ្វ្រិក និង អាម៉េរិកឡាទីន ក្នុងសតវត្សទីចុងក្រោយដូចគ្នា។
នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ចិន និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ចាប់តាំងពីថ្ងៃនោះមក មិនថា ស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ ហើយមេដឹកនាំកំពូលនៃប្រទេសទាំងពីរត្រូវបានផ្លាស់ប្តូរជាច្រើនលើកមកហើយក៏ដោយ តែមិត្តភាពរវាងចិន និងកម្ពុជា មិនដែលត្រូវបានបោះបង់ឡើយ។
ពិភពលោកបច្ចុប្បន្ន ពពកខ្មៅកំពុងប្រមូលផ្តុំគ្នា ស្ថានភាពកំពុងវិវឌ្ឍដោយសម្ងាត់ គឺធ្ងន់ធ្ងរហើយលឿ តំបន់ជាច្រើនកំពុងរង់គ្រោះដោយភ្លើងសង្គ្រាម ជនរងគ្រោះមាននៅគ្រប់ទីកន្លែង រវាងអនុត្តរភាពនិយម និង ការប្រឆាំងអនុត្តរភាពនិយម របាំងពន្ធគយ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា……. បញ្ហាធ្ងន់ធ្ងរជាច្រើនកំពុងឈានចូលដល់ដំណាក់កាលរាប់ថយក្រោយ និង វិបត្តិជាច្រើនទៀត សម្រាប់មនុស្សជាតិ និង ពិភពលោក។
ជាសំណាងល្អ ទាំងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និង គណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា សុទ្ធតែមានការដឹកនាំដ៏រឹងមាំ និង ស្ថិរភាព សុទ្ធតែបានចាត់ទុកគោលការណ៍ទាំងប្រាំនៃការរួមរស់ដោយ«សន្តិភាព» ជាគោលនយោបាយជាតិដ៏សំខាន់ ប្រឆាំងអនុត្តរភាពនិយម។ ជាមួយនឹងគោលដៅរួមទាំងនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំដូចជា ដែកថែប ដែលប្រជាជនចិនហៅប្រទេសកម្ពុជាថា “កម្ពុជាដែក”។
ឆ្នាំនេះគឺជា "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងចិន និង កម្ពុជា" ១ឆ្នាំកន្លងមកនេះ មេដឹកនាំនៃប្រទេសទាំងពីរ សូម្បីតែប្រជាជនសាមញ្ញសុទ្ធតែបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ធ្វើឱ្យប្រទេសទាំងពីរមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីគ្នាទៅវិញទៅមក។ចិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាសហគមន៍ដ៏អស្ចារ្យ និង បានផ្តល់ជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយគ្មានលក្ខខណ្ឌជាមុន ហើយគ្រប់គ្នាសុទ្ធតែបានមើលឃើញយ៉ាងច្បាស់ ចំពោះកិច្ចការងារទាំងអស់នេះ។
កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និង មានការជឿទុកចិត្តយ៉ាងខ្លាំង ចំពោះការអនុវត្ត និង ទស្សនៈរបស់ចិនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ វាជាថាមពលវិជ្ជមានអំណោយផលដល់សន្តិភាពក្នុងតំបន់ និង ពិភពលោក ដែលគេទាំងអស់គ្នាអាចហៅប្រទេសកម្ពុជា និង ចិនគឺ ជាមិត្តភ័ក្កដ៏ស្មោះត្រង់។
ជំនួបរវាងលោកប្រធានាធិបតី លោក ស៊ី ជីនពីង និង សម្តេច ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកំពូលនៃគណបក្សកាន់អំណាចរបស់ប្រទេសទាំងពីរ ធ្វើអោយសកម្មភាព "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរបស់ចិន កម្ពុជា"ឡើងដល់កម្រិតកំពូល។ដំណើរទស្សនកិច្ច៣ថ្ងៃនៅចិនជាមហាមិត្ត សម្តេច ហ៊ុន សែន បានជួយសម្តែងការគួរសម និង ពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយ លោក ស៊ី ជីនពីង , លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។
ភាគីកម្ពុជា និង ចិនបានឯកភាពគ្នាថា ការទំនាក់ទំនងជិតស្និទ្ធ និង ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនំាំកំពូលនៃគណបក្សប្រទេសទាំងពីរបានពង្រឹងបន្ថែមទៀត ការជឿទុកចិត្តគ្នាខាងនយោបាយយ៉ាងស៊ីជម្រៅដែលបានបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ភាគីចិនបញ្ជាក់ជាថ្មីថា ខ្លួនគោរពថ្នាក់ដឹកនាំគណបក្ស និង ការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយសម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយជឿជាក់យ៉ាងមុតមាំថាកិច្ចការ ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។
ចំពោះវិស័យសេដ្ឋកិច្ច៖ ចិនសន្យាថាបន្តផ្តល់ជំនួយឥតសំណង និង កម្ចីអនុគ្រោះដល់កម្ពុជា និង ជំរុញការវិនិយោគបន្ថែមទៀត។ ភាគីទាំងពីរ ឯកភាពជំរុញសមាហរណកម្មគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយ ផ្លូវមួយ" របស់ចិន និង "យុទ្ធសាស្ត្របញ្ចកោណ" របស់កម្ពុជា ពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ" និងជំរុញការកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ” ។ភាគីទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរប្រជាជន និង វប្បធម៌ និងការបង្ក្រាបឧក្រិដ្ឋកម្មតាមអ៉ីធឺណេត។
ក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ សម្តេច ហ៊ុន សែន ទៅទស្សនាសាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង និង បានថ្លែងច្បាស់ៗថា ប្រទេសណាក៏ដោយ មិនគួរបង្ខំប្រទេសដទៃឱ្យទទួលយកស្តង់ដាររបស់ប្រទេសដទៃនោះទេ។ យើងក៏មានអាកប្បកិរិយាដូចគ្នាដែរ៖ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" រួមគ្នាសាងសង់ និង ឈ្នះទាំងអស់គ្នា។ "សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ" រួមគ្នាប្រឈមមុខនឹងការលំបាក និង ដោះស្រាយភាពមិនត្រូវគ្នា ហើយចែករំលែកភាពសុខដុមរមនា គឺជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ប្រសិនបើអ្នកយល់ស្រប យើងនឹងធ្វើការជាមួយគ្នា ហើយប្រសិនបើអ្នកមិនយល់ស្រប យើងនឹងទុកវាមួយឡែក ដោយយើងមិនបង្ខំអ្នកណាឡើយ។ នេះគឺជា ការគោរពគ្នាទៅវិញទៅមកមិនត្រឹមតែជាគោលការណ៍សំខាន់សម្រាប់បុគ្គលដើម្បីដោះស្រាយជាមួយអ្នកដទៃប៉ុណ្ណោះទេ វាក៏ជាគោលការណ៍សំខាន់សម្រាប់ការទំនាក់ទំនងរវាងប្រទេសនិងប្រទេស។
ចិន និង កម្ពុជា ប្រកាន់គោលការណ៍គោរពគ្នាទៅវិញទៅមក ហើយមានទំនាក់ទំនងគ្នាទៅវិញទៅមកក្លាយជា «មិត្តដែកចាស់» និង «មិត្តចាស់ដ៏រឹងមាំ»! អបអរសាទរ សម្ដេច ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ! មិត្តភាពកម្ពុជា-ចិន គង់វង្សយូរអង្វែង!៕