អាម៉េរិក៖ FBI បានព្រមានអ្នកប្រើប្រាស់ iPhone និង Android ឱ្យបញ្ឈប់ការផ្ញើសារ តាមប្រព័ន្ធផ្សព្វផ្សាយនឹងបណ្តាញសង្គមជាច្រើនរួមមាន WhatsApp, Facebook, Messenger សេចក្តីព្រមាននេះបានធ្វើឡើងក្រោយពីក្រុមជំនាញ FBI បានរកឃើញថាប្រព័ន្ធផ្ញើរសារទាំងនោះកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់។
តាមសេចក្តីប្រកាសរបស់ FBI អាម៉េរិកបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលកាន់កាប់ដោយក្រុមហ៊ុនអាម៉េរិកកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាវាយប្រហារចូលទៅក្នុងប្រព័ន្ធនឹងធ្វើការតាមដានទិន្នន័យអ្នកដែលកំពុងប្រើប្រាស់សារឆ្លើយឆ្លងគ្នា។ FBI បានចោទប្រកាន់ចិនថាជាអ្នកនៅពីក្រោយនៃការវាយប្រហារចូលប្រព័ន្ធទំនាក់ទំនងរបស់អាម៉េរិក ដែលក្នុងនោះចិនបានប្រើប្រាស់ Hacker Salt Typhoon ដែលមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនជ្រៀតចូលបណ្តាញជាច្រើនរបស់សហរដ្ឋអាម៉េរិក។
ជាការឆ្លើយតបទៅនឹងការវាយប្រហារជ្រៀតចូលប្រព័ន្ធរបស់អាម៉េរិក FBI បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនធ្វើការ អ៊ិនគ្រីប រាល់ការផ្ញើរ Message ទៅកាន់អ្នកដទៃនេះបានន័យថារាល់ការអ៊ិនគ្រីប Message នោះនឹងធ្វើឲ្យចោរព័ត៌មានវិទ្យាមានការពិបាកក្នុងការតាមដានរាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ FBI បានអះអាងទៀតថាបច្ចុប្បន្ននេះគេកំពុងតែធ្វើការដោះស្រាយនៃការវាយប្រហារជ្រៀតចូលប្រព័ន្ធរបស់អាម៉េរិក៕