សៀងហៃ៖ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចាប់ផ្តើមផ្លូវហោះហើរថ្មីមួយតភ្ជាប់ទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន និង ទីក្រុងវូហាន នៅភាគកណ្តាលប្រទេសចិន ដោយប្រើយន្តហោះប្រភេទ C919 ផលិតនៅប្រទេសចិន ជាមួយការបំពាក់បច្ចេកវិទ្យាសេវា Wi-Fi អាចប្រើបាន សម្រាប់អ្នកដំណើរក្នុងអំឡុងពេលហោះហើរ។ ការដាក់ឱ្យដំណើរការផ្លូវអាកាសនេះ គឺជាការចាប់ផ្តើមនៃសេវាកម្មហោះហើរប្រចាំថ្ងៃ រវាងទីក្រុងទាំងពីរ ដែលអនុញ្ញាតឱ្យអ្នកដំណើរចូលប្រើអ៊ីនធឺណិត លេងហ្គេម និង មើលភាពយន្ត។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរដ្ឋចិន CCTV អ្នកដំណើរជាជនជាតិចិនម្នាក់ បានសម្តែងក្តីសប្បាយរីករាយនៅពេលបានស្កាល់ពីបច្ចេកវិទ្យាថ្មី ហើយអាចឱ្យពួកគាត់ មានភាពងាយស្រួលជាទូទៅគឺល្អឥតខ្ចោះក្នុងអំឡុងពេលហោះហើរ ហើយល្បឿនអ៉ីនធឺណិតក្នុងជើងហោះហើរ គឺដូចជាការប្រើប្រាស់ Wi-Fi នៅលើដី។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិ វូហាន កំពុងតែមើលឃើញការកើនឡើងជាលំដាប់ទាំងចំនួនជើងហោះហើរ និង អ្នកដំណើរ ដោយសារយន្តហោះប្រភេទថ្មី C919។
យន្តហោះ C919 គឺជាយន្តហោះប្រភេទយន្តហោះដំបូងគេដែលបង្កើតឡើងដោយឯករាជ្យដោយប្រទេសចិន ស្របតាមស្តង់ដារភាពសក្តិសមតាមអាកាសអន្តរជាតិ និង ជាម្ចាស់កម្មសិទ្ធិបញ្ញាឯករាជ្យ។យន្តហោះនេះ មានប្លង់ពី ១៥៨ ទៅ ១៩២ កៅអី ដោយចាប់ផ្តើមអភិវឌ្ឍ ដំបូងគេបានចេញដំណើរនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៥ និងបានតេស្តសាកល្បងលើកដំបូង នៅថ្ងៃទី ៥ ឧសភា ឆ្នាំ ២០១៧៕