681 ezgif.com resize
Swift cc time

ខេត្តចំនួន៥ទៀតគ្រោងបញ្ចប់ការ«វាស់វែងដី»ដើមឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី

ភ្នំពេញ៖ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ ត្រូវបានក្រុមការងារអន្តរាគមន៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងបញ្ចប់ការវាស់វែងយ៉ាងយូរដើមឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការចេញបណ្ណជូនប្រជាពលរដ្ឋ។ខេត្តចំនួន ៥ រួមមានខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំដឹកនាំដោយលោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួង ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រ ខេត្តចំនួន ៥ បានគូសបញ្ជាក់ថា  ក្រោយពីក្រុមអន្តរាគមន៍បានចុះវាស់វែងចាប់ពីខែ មិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្រេចបានក្បាលដីវាស់វែងសរុបប្រមាណ ២០៧ ៥០០ ក្បាលដី។

បើតាមរបាយការណ៍ក្នុងនោះ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០ ០០០ ក្បាលដី ខេត្តព្រះវិហារ មានប្រមាណ ១៩ ៥០០ ក្បាលដី ខេត្តឧត្តរមានជ័យមានប្រមាណ ១៨ ០០០ ក្បាលដី។សម្រាប់ទិសដៅផែនការបន្ត ក្រុមអន្តរាគមន៍ គ្រោងនឹងបញ្ចប់ការវាស់វែងយ៉ាងយូរដើមឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការចេញបណ្ណជូនប្រជាពលរដ្ឋ។

ដោយឡែកខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ក្រុមអន្តរាគមន៍ត្រៀមសហការណ៍ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ ដើម្បីចាត់កម្លាំង និងម៉ាស៊ីនចុះជួយវាស់វែងបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង