681 ezgif.com resize
Swift cc time

ទាហានវៀតណាម ១២នាក់ស្លាប់ ក្នុងអំឡុងពេលធ្វើសមយុទ្ធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ ទាហានវៀតណាមចំនួន ១២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ ក្នុងអំឡុងការហ្វឹកហ្វឺនយោធា ខណៈដែលក្រុមទាហានបានរៀបចំសមយុទ្ធការពារជាតិ ក្រោមអាកាសធាតុភ្លៀង និងផ្គរ រន្ទះ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នៅភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុក VN Express បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើង នៅពេលកងទាហានកំពុងយកគ្រាប់ទៅទីលានបាញ់ ស្ថិតនៅក្នុងស្រុក Xuan Loc នៃខេត្ត Dong Nai ប៉ុន្តែដោយសារមេឃភ្លៀងខ្លាំងខ្លាំង និងមានផ្គររន្ទះផងនោះ ក្រុមទាហានក៏បានឈប់សិន អំឡុងពេលនោះ ក៏ស្រាប់តែមានការផ្ទុះគ្រាប់ឡើងយ៉ាងខ្លាំងតែម្តង។ យោងតាមការសើុបអង្កេតបឋម អាជ្ញាធរអះអាងថា មូលហេតុនៃការផ្ទុះនេះ គឺដោយសារតែរន្ទះបាញ់ចំគ្រាប់។

គួរបញ្ជាក់ថា ចំពោះ សាកសពជនរងគ្រោះទាំង ១២នាក់ មកទល់ពេលនេះ ភាគច្រើន ត្រូវបានរកឃើញហើយ ប៉ុន្តែអាជ្ញាធរវៀតណាម នៅបន្តស្វែងរកទាហានមួយចំនួនទៀត ដែលបាត់ខ្លួនផងដែរ៕

Khcct banner

អត្ថបទទាក់ទង