Cctimesw1140xh150cm copy

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាស«លាលែងពីតំណែង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun។រូបភាព៖ (Yonhap)

សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun នៅថ្ងៃទី ៤ ធ្នូនេះ បានសុំទោសចំពោះការបង្កការព្រួយបារម្ភជាសាធារណៈ ចំពោះការប៉ុនប៉ងរបស់ប្រធានាធិបតី យូន សុកយោល ក្នុងការដាក់«ច្បាប់អាជ្ញាសឹក» និងបានស្នើឱ្យលាលែងពីតំណែង។

ក្នុងសេចក្តីថ្លែងការណ៍ជូនក្រុមអ្នកសារព័ត៌មាន លោក Kim Yong-hyun បានគូសបញ្ជាក់ថា លោកបានផ្តល់ឆន្ទៈរបស់លោកក្នុងការលាលែងពីតំណែងទៅប្រធានាធិបតីដោយទទួលខុសត្រូវ ចំពោះភាពចលាចលទាំងអស់ដែលបណ្តាលមកពីច្បាប់អាជ្ញាសឹកជាបន្ទាន់។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

បើទោះបីច្បាប់អាជ្ញាសឹកត្រូវបាន លោក យូន សុកយុល ប្រកាសលុបចោលហើយ តែគំហឹងរបស់ក្រុមអ្នកតវ៉ាក្នុងប្រទេសកូរ៉េខាងត្បូងមិនទាន់ផុតរលត់នោះទេ។គិតត្រឹមថ្ងៃទី ៤ ធ្នូនេហ ក្រុមអ្នកតវ៉ា និង សហភាពសហជីពធំបំផុតរបស់កូរ៉េខាងត្បូង បានចេញមកស្រែកតវ៉ាតាមដងផ្លូវទាមទារឱ្យ លោក យូន សុកយុក ចុះចេញពីតំណែង ខណៈមានមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូងមួយចំនួន បានដាក់សំណើលាលែងពីតំណែង ជាបន្តបន្ទាប់។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង