Cctimesw1140xh150cm copy

អាម៉េរិកធូរចិត្តក្រោយលោកសុកយោលលុបចោល«ច្បាប់អាជ្ញាសឹក»វិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សេតវិមានអាម៉េរិក។រូបភាព (Yonhap)

កូរ៉េខាងត្បូង៖អាម៉េរិកតាមរយៈមន្ត្រីអ្នកនាំពាក្យសេតវិមាន នៅថ្ងៃទី ៤ ធ្នូនេះ បានប្រកាសពីភាពធូរស្រាលចិត្ត ក្រោយពីលោក យូន សុកយោល ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសលុបចោល«ច្បាប់អាជ្ញាសឹក»វិញ។សម្រាប់អាម៉េរិក ការប្រកាសលុបនេះ គឺជាការគោរពការបោះឆ្នោតរបស់រដ្ឋសភា ដើម្បីបញ្ចប់វិវាទនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា អាម៉ែរិកមានការធូរស្រាលដែលប្រធានាធិបតី យូន សុកយោល បានផ្លាស់ប្តូរទិសដៅរបស់ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក និង គោរពការបោះឆ្នោតរបស់រដ្ឋសភាកូរ៉េខាងត្បូងដើម្បីបញ្ចប់វា ។

មន្ត្រីរូបនេះ បានបន្ថែមថា "លទ្ធិប្រជាធិបតេយ្យ គឺជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង ហើយអាម៉េរិកនឹងបន្តតាមដានស្ថានការណ៍"។

គួរបញ្ជាក់ថា មុនពេលច្បាប់អាជ្ញាសឹកត្រូវបានដកចេញ អាម៉េរិក "មានការព្រួយបារម្ភយ៉ាងខ្លាំង" និងបានអំពាវនាវដល់អ្នកនយោបាយកូរ៉េទាំងអស់រក្សាសន្តិភាព។ការសម្តែងក្តីបារម្ភនេះ គឺក្រោយពី ក្រោយពី​លោក​ប្រធានាធិបតី​ យូន សុកយោល ប្រកាសប្រើប្រាស់«ច្បាប់អាជ្ញាសឹក» ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលជាដើមហេតុនាំឱ្យមានភាពចលាចលក្នុងទីក្រុងសេអ៊ូលបានផ្ទុះឡើង ប្រឆាំងនឹងការប្រកាសរបស់លោក យូន សុកយោល។

ប៉ុន្តែ៣ម៉ោងក្រោយប្រកាស លោក យូន សុកយោល ក៏បានចេញមកប្រកាសលុបចោលវិញ និង ថា ច្បាប់អាជ្ញាសឹក​​របស់​លោកប្រធានាធិបតី​លែង​មាន​សុពលភាព។សម្រាប់លោកសុកយោល បានថ្លែងការពារថា លោកប្រកាសច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន ដោយមានចេតនាដ៏មុតមាំ ដើម្បីសង្គ្រោះជាតិ នៅចំពោះមុខកងកម្លាំងប្រឆាំងរដ្ឋ ដែលប៉ុនប៉ងធ្វើឱ្យខូចមុខងារសំខាន់ៗរបស់ប្រទេសជាតិ និង សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃលទ្ធិប្រជាធិបតេយ្យសេរី។ក្រោយប្រកាសនៅម៉ោង១១យប់ ម៉ោងក្នុងប្រទេសកូរ៉េលុបចោលច្បាប់អាជ្ញាសឹកភ្លាម ក្រុមទាហាន​ដែលបំពាក់​ដោយ​អាវុធ​គ្រប់ដៃ​បាន​ដកថយ​ចេញពី​បរិវេណរដ្ឋសភា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង