Cctimesw1140xh150cm copy

រថភ្លើងល្បឿនលឿនចិន-ឡាវទាក់ទាញអ្នកទេសចរកាន់តែកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឡាវ៖ រថភ្លើងល្បឿនលឿនរវាងប្រទេសចិន និងឡាវ បាននឹងកំពុងទាក់ទាញលំហូរអ្នកទេសចរកាន់តែច្រើន ដោយចំនួនអ្នកធ្វើដំណើរមួយថ្ងៃ បានឈានដល់កំណត់ត្រាថ្មី កាលពីចុងសប្តាហ៍។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ការធ្វើដំណើររបស់អ្នកទេសចរ បានកើនឡើងចំនួន ១៥,១១០ភាគរយ នៅលើខ្សែរថភ្លើង ដែលជាកម្រិតខ្ពស់ថ្មីមួយចាប់តាំងពីការបើកដំណើរការផ្លូវដែកនេះ។

រថភ្លើងល្បឿនលឿនចិន-ឡាវ បានតភ្ជាប់ពីទីក្រុងគុនមីង ក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន និងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ គម្រោងដ៏សំខាន់មួយនេះ គឺជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលប្រកាន់យកស្តង់ដារប្រទេសចិន ដែលលាតសន្ធឹងប្រវែង ១,០៣៥គីឡូម៉ែត្រ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ផ្លូវដែករវាងប្រទេសទាំងពីរ បានក្លាយជាមធ្យោបាយធ្វើដំណើរដែលពេញនិយមសម្រាប់អ្នកទេសចរកាន់តែច្រើនឡើងសម្រាប់ការធ្វើដំណើរក្នុង និងក្រៅប្រទេស ដោយសារគុណសម្បត្តិរបស់វា គឺការសន្សំសំចៃ ភាពងាយស្រួល ប្រសិទ្ធភាព ផាសុកភាព និងសុវត្ថិភាព។

យោងតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនៃខែវិច្ឆិកា ប្រទេសឡាវបានធ្វើការដឹកអ្នកដំណើរលើផ្លូវដែករវាងចិន-ឡាវ ដែលលាតសន្ធឹងប្រវែង ៤២២គីឡូម៉ែត្រ បានបំបែកកំណត់ត្រាចរាចរណ៍អ្នកដំណើរ ក្នុងមួយថ្ងៃ ៤ ដង។ ហើយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះ ផ្លូវដែកចិន-ឡាវ មានអ្នកដំណើរក្នុង និងក្រៅប្រទេសចំនួន ១៧៧,០០០នាក់ កើនឡើង ១៧៥,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអ្នកដំណើរមកពីប្រទេស និងតំបន់ចំនួន ១០១ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង