681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ទៅបំពេញ«ទស្សនកិច្ចមិត្តភាពផ្លូវការ»នៅចិននាថ្ងៃនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែនន ប្រធានព្រឹទ្ធសភាកម្ពុជា 

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២ ធ្នូនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេច ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេច ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

ក្នុងឱកាសទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន៕

Khcct banner

អត្ថបទទាក់ទង