
ចិន៖ ពិពរណ៏នាំចូលអន្តរជាតិចិនលើកទី៧ សន្និសីទស្តីពីលទ្ធកម្ម និងការវិនិយោគខេត្តសានស៊ី ត្រូវបានប្រារព្ធឡើងនៅទីក្រុងសៀងហៃ។ក្នុងព្រឹត្តិការណ៏នេះ បានចុះហត្ថលេខាលើគម្រោងសរុបចំនួន២០ ស្មើរនឹងទឹកប្រាក់សរុប ៨.២៣៦ពាន់លានយ័ន។ ក្នុងនោះគម្រោងកិច្ចសន្យាលទ្ធកម្មចំនួន១៥ ស្មើរនឹងទឹកប្រាក់ចំនួន ៧.៧២២ ពាន់លានយ័ន គម្រោងកិច្ចសន្យាវិនិយោគចំនួន៥ ស្មើរនឹងទឹកប្រាក់ចំនួន ៥១៤ពាន់លានយ័ន។
ក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុន Shaanxi Yanchang Petroleum Group Rubber Co., Ltd. និងក្រុមហ៊ុន Taihua Rubber (Public) Co., Ltd. បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យាទិញកៅស៊ូចម្រុះធម្មជាតិរហូតដល់ ១២,០០០តោន ស្មើរទឹកប្រាក់ប្រមាណ ២,០០០ម៉ឺនដុល្លាអាមេរិច។ លោក Zhang HangWei ប្រធានក្រុមហ៊ុន Shaanxi Yanchang Petroleum Group Rubber Co., Ltd. បានថ្លែងថា "ការចុះហត្ថលេខានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានស្ថេរភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការចំណាយប្រតិបត្តិការ។"

លោកបានប្រាប់អ្នកសារព័ត៌មានថា កៅស៊ូធម្មជាតិជាវត្ថុធាតុដើមដែលក្រុមហ៊ុននាំចូលក្នុងបរិមាណច្រើន ហើយការប្រែប្រួលតម្លៃតែងតែជាបញ្ហាប្រឈមដ៏សំខាន់ចំពោះប្រតិបត្តិការផលិត។ តាមរយៈការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងលើកនេះ ក្រុមហ៊ុនអាចកំណត់តម្លៃបាន រក្សាស្ថិរភាពការរំពឹងទុក និងធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ក្រុមហ៊ុន។
លោក Zhang HangWei ក៏បានបង្ហាញផងដែរថា ជាមួយនឹងការពង្រីកទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់ ការនាំចេញផលិតផលកៅស៊ូ និងសំបកកង់របស់ក្រុមហ៊ុនមានចំណែក 56.6% នៃតម្លៃទិន្នផលសរុប ដែលការចុះហត្ថលេខានេះពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងការបង្កើតរួមគ្នានូវ "ខ្សែក្រវាត់មួយផ្លូវមួយ"។ ។
ក្នុងនាមជាអ្នកតំណាងក្រុមហ៊ុនពិព័រណ៍ដែលបានចូលរួមក្នុង CIIE ជាច្រើនឆ្នាំមកនេះ លោក Zhang HangWei មានអារម្មណ៍ថាមានការផ្លាស់ប្តូរពិតប្រាកដ “បច្ចុប្បន្នផលិតផលសំបកកង់យើងបានលក់ទៅជាង ៣០ ប្រទេស។ ឆ្នាំមុន ការលក់ទៅក្រៅប្រទេសបានកើនឡើង ៤០% និង អត្រាកំណើនឆ្នាំនេះរំពឹងថានឹងឈានដល់ ២០% ទៅ ៣០% ។
នៅ CIIE នេះខេត្តសានស៊ីបានទិញទំនិញជាច្រើនប្រភេទ ចាប់ពីអាហារ និងផលិតផលកសិកម្ម រហូតដល់ឧបករណ៍បច្ចេកទេសទំនើប ពីសារធាតុរ៉ែ និងវត្ថុធាតុដើមឧស្សាហកម្ម រហូតដល់រថយន្ត និងផលិតផលអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ និងឱសថថែទាំសុខភាព ផលិតផលគីមី និង ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាដើម។ ទំនិញទាំងអស់នោះឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់របស់ខេត្តសានស៊ី សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការបើកចំហទៅកាន់ពិភពខាងក្រៅ។

ដើម្បីជួយសម្រួលដល់សហគ្រាសក្នុងនិងក្រៅស្រុក ឱ្យយល់កាន់តែច្បាស់អំពីតម្រូវការលទ្ធកម្មនៃខេត្តសានស៊ី នាយកដ្ឋានពាណិជ្ជកម្មខេត្តសានស៊ី បានចងក្រងបោះពុម្ពជាពិសេសនូវ "សៀវភៅបញ្ជីឈ្មោះអ្នកទិញក្រុមពាណិជ្ជកម្មខេត្តសានស៊ី" និង "សៀវភៅតម្រូវការលទ្ធកម្មក្រុមពាណិជ្ជកម្មខេត្តសានស៊ី" ។
លោក Men XuLong ប្រធានផ្នែកជំរុញការវិនិយោគអន្តរជាតិនៃមន្ទីរពាណិជ្ជកម្មខេត្តសានស៊ីបាននិយាយថា "អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងតែងតែចាត់ទុក CIIE ជាឱកាសដ៏មានតម្លៃសម្រាប់ការវិនិយោគបរទេស"។ នៅដំណាក់កាលដំបូងនៃ CIIE មន្ទីរពាណិជ្ជកម្មខេត្តបានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយការិយាល័យ CIIE ទទួលបានព័ត៌មានលម្អិតអំពីក្រុមហ៊ុនពិព័រណ៍ជាង ២,០០០ ហើយបានបញ្ជូនព័ត៌មាននេះយ៉ាងលឿនទៅកាន់នាយកដ្ឋានផ្សព្វផ្សាយការវិនិយោគនៅកន្លែងផ្សេងៗទៀត។
លោក Men XuLong បញ្ជាក់ថា "យើងលើកទឹកចិត្ត និងគាំទ្រដល់នាយកដ្ឋានផ្សព្វផ្សាយការវិនិយោគនៅកន្លែងផ្សេងៗ ដើម្បីផ្តួចផ្តើមគំនិត និងធ្វើការចរចាទល់មុខជាមួយក្រុមហ៊ុនពិព័រណ៍នៅស្តង់ ដើម្បីពង្រីកបណ្តាញផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនមកខេត្តសានស៊ី។" លើសពីនេះ យើងនឹងពង្រឹងទំនាក់ទំនងជាមួយអ្នកតាំងពិព័រណ៍ និងអញ្ជើញពួកគេមកកាន់ខេត្តសានស៊ី ដើម្បីធ្វើការត្រួតពិនិត្យនៅនឹងកន្លែង។ តាមរយៈដំណើរទស្សនកិច្ចនៅនឹងកន្លែង និងការផ្លាស់ប្តូរស៊ីជម្រៅ យើងនឹងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការផងដែរ។

នៅ CIIE នេះ បន្ថែមពីលើតម្រូវការលទ្ធកម្ម ខេត្តយើងក៏បានរៀបចំគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគគ្រោងទុកដោយប្រុងប្រយ័ត្នចំនួន ១០៤ ក្នុង ៨ ប្រភេទ ជាមួយនឹងការវិនិយោគសរុបចំនួន ១១៥.៣៦៥ ពាន់លានយ័ន។ គម្រោងនេះគ្របដណ្តប់លើការផលិតកម្រិតខ្ពស់ ថាមពលទំនើប ទេសចរណ៍វប្បធម៌ កសិកម្មទំនើប ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារពាណិជ្ជកម្ម ការអភិរក្សថាមពល និងការការពារបរិស្ថាន និងវិស័យផ្សេងៗទៀត។
លោក Li Lin អនុប្រធានផ្នែកពាណិជ្ជកម្មបរទេសនៃមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី បានបង្ហើបថា “តាមរយៈការផ្គូផ្គងដំបូង និងការផ្គូផ្គងច្បាស់លាស់បន្ថែមទៀតនៅនឹងកន្លែង ខេត្តយើងបានចុះហត្ថលេខាលើគម្រោងចំនួន ២០ នៅក្នុងកិច្ចប្រជុំសង្ខេបស្តីពីលទ្ធកម្ម និងការវិនិយោគនេះ ជាមួយនឹងចំនួនសរុប ៨.២៣៦ ពាន់លានយ័ន។"
គួរកត់សម្គាល់ថាបើប្រៀបធៀបជាមួយ CIIEsមុនៗ ប្រភេទលទ្ធកម្មខេត្តយើងបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់នៅ CIIE លើកនេះ ដោយទំនិញតាមបែបប្រពៃណីមាននិន្នាការផ្លាស់ប្តូរទៅជាឧបករណ៍បច្ចេកទេសមានភាពជាក់លាក់ខ្ពស់។ ឧបករណ៍បច្ចេកទេសមានភាពជាក់លាក់ខ្ពស់ទាំងនេះពិតជាប្រភេទឧស្សាហកម្មដែលខេត្តសានស៊ីបច្ចុប្បន្នបានលើកទឹកចិត្ត គាំទ្រ និងណែនាំយ៉ាងខ្លាំង ហើយឆ្លុះបញ្ចាំងពីលទ្ធផលបង្កើនប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរ នូវរចនាសម្ព័ន្ធឧស្សាហកម្មខេត្តសានស៊ី៕