ថៃ៖ ស្រុកទាំង ១៦ នៃខេត្តជាប់ព្រំដែនភាគខាងត្បូងថៃសុងខ្លាបានប្រកាសជាតំបន់គ្រោះមហន្តរាយ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ដែលប៉ះពាល់ដល់ប្រជាជនជាង ៩៥.០០០ នាក់។
នៅរសៀលថ្ងៃសុក្រនេះ អភិបាលខេត្តសុងខ្លា លោក Chotnarin Kerdsom បានចុះហត្ថលេខាលើបទបញ្ជាប្រកាសតំបន់គ្រោះមហន្តរាយចំនួន ១៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានវាយលុកខេត្តនេះចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ដោយជន់លិចភូមិចំនួន ៦៧១ ។ ប្រជាជនសរុបចំនួន ៩៥.២២១ នាក់ មកពី ៤៨.៩៤៧ គ្រួសារបានរងផលប៉ះពាល់។
តាមអាជ្ញាធរថៃផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ ដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅដោយទឹកបានកើនឡើងដល់កម្ពស់ជាង ២ម៉ែត្រ ។ ក្រុមមន្ត្រីមានការលំបាកជាខ្លាំងក្នុងការជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អាជ្ញាធរថៃបានអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងទីទួលមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕